681 ezgif.com resize
Swift cc time

យោធាថៃចូលចាប់ខ្លួនពលរដ្ឋកម្ពុជា ៣នាក់ ក្នុងដែនអធិបតេយ្យកម្ពុជា ខណៈកម្ពុជាទាមទារឱ្យថៃដោះលែងជាបន្ទាន់

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កោះកុង៖ កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ ក្នុងដែនសមុទ្រកម្ពុជា និងបានចូលចាប់ខ្លួនពលរដ្ឋកម្ពុជា ៣នាក់ ព្រមទាំងរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។

យោងតាមការប្រកាសរបស់ក្រសួងការបរទេស កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង