681 ezgif.com resize
Swift cc time

លោក ត្រាំ ប្រកាសដំឡើងពន្ធនាំចូល ១៥% លើទំនិញទូទាំងពិភពលោក បន្ទាប់ពីតុលាការកំពូលបដិសេធច្បាប់ចាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវពន្ធគយជាសកលចំនួន ១៥% ដែលជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលអាម៉េរិក ដែលបានលុបចោលគោលនយោបាយពន្ធនាំចូលកាលពីឆ្នាំមុនរបស់លោក។ លោក Trump កាលពីថ្ងៃ២០ កុម្ភៈ បានគ្រោងកំណត់យកពន្ធ ១០% ប៉ុន្តែនៅថ្ងៃ២១កុម្ភះ លោកបានសម្រេចដំឡើងដល់កម្រិតអតិបរមា ១៥% ដោយផ្អែកលើច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ (Section 122) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកអនុវត្តពន្ធនេះបានរយៈពេល ៥ ខែ មុននឹងត្រូវសុំការយល់ព្រមពីសភា។ នេះបើតាមការចេញផ្សាយរបស់កាសែតBBC។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលអាម៉េរិកបានកាត់ក្តីថា លោក ត្រាំ បានប្រើប្រាស់អំណាចហួសដែនកំណត់ក្នុងការដាក់ពន្ធកាលពីឆ្នាំមុន ដែលលោកត្រាំបានរិះគន់យ៉ាងចាស់ដៃទៅលើចៅក្រមថាជា «មនុស្សល្ងង់» និងធ្វើការសម្រេចចិត្តដែល «ប្រឆាំងនឹងអាមេរិក»។

Khcct banner

អត្ថបទទាក់ទង