681 ezgif.com resize
Swift cc time

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេច ហោ ណាំហុង ជាមួយនាំការផ្តាំផ្ញើនឹករលឹកពីសម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី ២២ កុម្ភៈនេះ បានអញ្ជើញសួរសុខទុក្ខ សម្តេច ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី​ អភិវឌ្ឍន៍មាតុភុមិកម្ពុជា នៅគេហដ្ឋានរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ក្នុងជាមួយគ្នានោះ ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

សម្តេច ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជាដែល បានចូលរួមលើក កម្ពស់វិស័យការទូតនៅកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត និង មានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ។សម្តេចបានចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងសម័យសង្គមរាស្ត្រនិយម រហូតដល់ឆ្នាំ១៩៧៥ និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាពជូនប្រជារាស្ត្រកម្ពុជា។ 

​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥​ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ «សម្តេចឥស្សរវិទេសបញ្ញា» ដល់​សម្តេច ហោ ណាំហុង។ បច្ចុប្បន្នលោក ហោ ណាំហុង មានអាយុជា ៩០ឆ្នាំ។

ក្នុងជំនួបជាមួយសម្តេច ម៉ែន សំអន សម្តេច ហោ ណាំហុង បានបង្ហាញពីអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និង សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំរណសិរ្សគ្រប់លំដាប់ថ្នាក់ ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន នាពេលនេះ៕

Khcct banner

អត្ថបទទាក់ទង