681 ezgif.com resize
Swift cc time

អាម៉េរិកនឹងពិនិត្យដកវៀតណាមចេញពីបញ្ជីប្រទេសដែលអាម៉េរិករឹតត្បិតបច្ចេកវិទ្យាទំនើប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និង អគ្គលេខាធិការ ថូ ឡាំ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អាម៉េរិក៖ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡាំ នៅថ្ងៃទី ២០កុម្ភៈ បានជួបជាមួយប្រធានាធិបតីសហរដ្ឋអានម៉េរិក ដូណាល់ ត្រាំ នៅសេតវិមាន ក្នុងឱកាសលោកបានចូលរួមកិច្ចប្រជុំបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ក្នុងជំនួបនោះ មេដឹកនាំ អាម៉េរិក និងវៀតណាម បានស្វាគមន៍ពីទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយក្នុងនោះ ប្រធានាធិបតីអាម៉េរិក បានប្រកាសថា នឹងដឹកនាំស្ថាប័នពាក់ព័ន្ធឱ្យដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក (D1–D3) ជាបន្ទាន់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម vietnamplus បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយ លោក តូ ឡឹម លោក ត្រាំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកិច្ចសន្យាដ៏មានតម្លៃដែលទើបចុះហត្ថលេខាថ្មីៗនេះ ក្នុងអំឡុងពេលទស្សនកិច្ចរបស់អគ្គលេខាធិការ។ លោកបានឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហើយបានបញ្ជាក់ថា លោកនឹងដឹកនាំស្ថាប័នពាក់ព័ន្ធឱ្យដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក (D1–D3) ជាបន្ទាន់។

បើតាមvietnamplus បានបន្តរាយការណ៍ថា ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅក្នុងតំបន់ ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទី និង សំឡេងកាន់តែខ្លាំងឡើងរបស់វៀតណាម នៅក្នុងវេទិកាតំបន់ និងពហុភាគី។ លើសពីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាសកល និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ថា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោក To Lam អគ្គលេខាធិការបានធ្វើជាសាក្សីនៃការចុះហត្ថលេខា និងការផ្លាស់ប្តូរកិច្ចសន្យា និង កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល អាកាសចរណ៍ និងសុខាភិបាល។ តម្លៃសរុបនៃឯកសារដែលបានផ្លាស់ប្តូរមានចំនួន ៣៧,២ ពាន់លានដុល្លារ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និង ម៉ឺងម៉ាត់របស់ដៃគូ ខណៈដែលទំនាក់ទំនងរបស់ប្រទេសទាំងពីរចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ៕

Khcct banner

អត្ថបទទាក់ទង