681 ezgif.com resize
Swift cc time

អាម៉េរិក រំពឹងថាទំនាក់ទំនងជាមួយកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិក ស្វាគមន៍ចំពោះដំណើររបស់សម្តេច ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន ហើយអាម៉េរិកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានឲ្យដឹងថាសហរដ្ឋអាម៉េរិក ស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ ដោយផ្អែកលើការយកចិត្តទុកដាក់របស់រដ្ឋបាលទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម អាម៉េរិកមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូនូវឧត្តមភាពរបស់អាម៉េរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង