681 ezgif.com resize
Swift cc time

វៀតណាមចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះអាម៉េរិកប្រភេទ Boeing ចំនួន ៩០គ្រឿង ក្នុងទឹកប្រាក់៣០ប៊ីលានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក ៖ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន៥ នៅថ្ងៃ ១៩កុម្ភៈនេះ បានចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះអាម៉េរិកប្រភេទ Boeing ចំនួន ៩០ គ្រឿង ក្នុងទឹកប្រាក់ ៣០ប៊ីលានដុល្លារ ដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ៣ បានសម្រេចចុះកិច្ចព្រមព្រៀងទិញ និង ជួលយន្តហោះពីក្រុមហ៊ុន Boeing ជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រីកវិស័យអាកាសចរណ៍ និង ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានចុះហត្ថលេខាទិញយន្តហោះប្រភេទ 737-8 ចំនួន ៥០ គ្រឿង ក្នុងតម្លៃ ៨,១ ប៊ីលានដុល្លារ ហើយក៏កំពុងចរចាទិញយន្តហោះខ្នាតធំចំនួន ៣០ គ្រឿងបន្ថែមទៀត ដែលមានតម្លៃរហូតដល់ ១២ ប៊ីលានដុល្លារ។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរ៉យទ័រ។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ថ្មី Sun PhuQuoc Airways បានចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមក្នុងតម្លៃ ២២,៥ ប៊ីលានដុល្លារ ដើម្បីទិញយន្តហោះ 787-9 Dreamliner ចំនួន ៤០ គ្រឿង ខណៈក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet ក៏បានសម្រេចកិច្ចព្រមព្រៀងហិរញ្ញប្បទានតម្លៃ ៩៦៥ លានដុល្លារ សម្រាប់យន្តហោះចំនួន ៦ គ្រឿងផងដែរ។

គួរបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងអំឡុងពេលទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡាំ (To Lam) នៅសហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈនេះ ខណៈវៀតណាមកំពុងដំណើរការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកមិនទាន់ចប់៕

Khcct banner

អត្ថបទទាក់ទង