681 ezgif.com resize
Swift cc time

កាសែតអន្តរជាតិ៖ អតីតព្រះអង្គម្ចាស់ចក្រភពអង់គ្លេស ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធការលួចបញ្ចេញ«ឯកសារសម្ងាត់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ALJAZEERA បានរាយការណ៍ថា លោក Andrew Mountbatten-Windsor ដែលជាអតីតសមាជិកគ្រួសាររាជវង្សអង់គ្លេស ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រោមការសង្ស័យពីបទ «ការប្រព្រឹត្តអំពើមិនគប្បីក្នុងមុខតំណែងសាធារណៈ»។ សមត្ថកិច្ចតំបន់ Thames Valley ប្រទេសអង់គ្លេស បានបញ្ជាក់ថា ការចាប់ខ្លួននេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើការចោទប្រកាន់ថា លោក Andrew បានផ្ញើរបាយការណ៍សម្ងាត់របស់រដ្ឋាភិបាលអង់គ្លេសទៅឱ្យមហាសេដ្ឋីអាម៉េរិក Jeffrey Epstein កាលពីឆ្នាំ២០១០ ក្នុងអំឡុងពេលដែលលោកបំពេញតួនាទីជាបេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។

Jeffrey Epstein គឺជាមហាសេដ្ឋីអាម៉េរិកដ៏មានឥទ្ធិពលម្នាក់ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកតាមរយៈរឿងអាស្រូវផ្លូវភេទជាច្រើន និងទំនាក់ទំនងជិតស្និទ្ធជាមួយឥស្សរជនជាន់ខ្ពស់ជាច្រើន រួមទាំងលោកAndrew។

ជុំវិញករណីនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ» ខណៈដែលលោក Andrew តែងតែបដិសេធរាល់ការចោទប្រកាន់ទៅលើរូបលោក។

ទាក់ទិននឹងការចាប់ខ្លួនអតីតព្រះអង្គម្ចាស់ដែលធ្លាប់ជាបុត្រសំណព្វរបស់ម្ចាស់ក្សត្រី Elizabeth ទី២ រូបនេះ ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប និងជាការប៉ះទង្គិចយ៉ាងខ្លាំងដល់កិត្យានុភាពនៃរាជវង្សអង់គ្លេស៕

Khcct banner

អត្ថបទទាក់ទង