សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃទី ១៩ កុម្ភៈនេះ ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីលោកត្រូវបានរកឃើញថា មានទោសពីបទបះបោរ និង រំលោភអំណាច ជុំវិញការប៉ុនប៉ងមិនបានសម្រេចរបស់លោកក្នុងការអនុវត្តច្បាប់អាជ្ញាសឹក កាលពីឆ្នាំ២០២៤។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង (Yonhap)។
តុលាការ បានហៅសកម្មភាពរបស់លោក Yoon Suk Yeol បានឃុបឃិតជាមួយរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Kim Yong-hyun ដើម្បីបង្វែរបទបញ្ជារដ្ឋធម្មនុញ្ញ ដោយដាក់ពង្រាយកងទ័ពទៅកាន់សភា ដោយមានបំណងធ្វើឱ្យមុខងាររបស់ខ្លួនបាត់បង់។
តែយ៉ាងណាក្តី ក្រុមមេធាវីការពារក្តីរបស់លោក Yoon បានប្រកាសពិភាក្សាជាមួយកូនក្តី ពិនិត្យតើត្រូវប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះដែរឬទេ ដោយមេធាវីម្នាក់របស់គាត់គឺលោក Yoon Kab-keun បាននិយាយថាសេចក្តីសម្រេចរបស់តុលាការមិនបានអើពើទាំងស្រុងនូវគោលការណ៍ច្បាប់សំខាន់នៃការរកឃើញលើភស្តុតាងនោះទេ។