681 ezgif.com resize
Swift cc time

រុស្ស៊ីព្រមានថាការវាយប្រហារណាមួយលើអ៊ីរ៉ង់ នឹងមានផលវិបាកធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov 

រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថាការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់នឹងបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ លោកបានអំពាវនាវឱ្យមានការអត់ធ្មត់ដើម្បីស្វែងរកដំណោះស្រាយដើម្បីឱ្យអ៊ីរ៉ង់អាចបន្តកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី។ នេះបើយោងតាមប្រសាសន៍របស់លោកក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al-Arabiya របស់អារ៉ាប៊ីសាអូឌីត ត្រូវបានចាក់ផ្សាយមួយថ្ងៃបន្ទាប់ពីការចរចាអាម៉េរិក និងអ៊ីរ៉ង់បានធ្វើកិច្ចចរចាដោយប្រយោលនៅទីក្រុងហ្សឺណែវ ដើម្បីទប់ស្កាត់វិបត្តិថ្មីដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

បើតាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ីរូបនេះការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់នឹងមានផលវិបាកធ្ងន់ធ្ងរ ហើយលោកអំពាវនាវឱ្យមានការអត់ធ្មត់ដើម្បីស្វែងរកដំណោះស្រាយដើម្បីឱ្យអ៊ីរ៉ង់អាចបន្តកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី លោកថាអាម៉េរិកធ្លាប់វាយប្រហារលើអ៊ីរ៉ង់លើទីតាំងនុយក្លេអ៊ែរក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរួចហើយ ហើយប្រសិនការវាយប្រហារណាមួយកើតឡើងជាថ្មីម្តងទៀតលើអ៊ីរ៉ង់មែននោះនឹងបង្កឲ្យមានផលវិបាកយ៉ាងខ្លាំងក្លា។’

លោក Lavrov បានគូសបញ្ជាក់ទៀតថាលោកកំពុងតាមដានដោយប្រុងប្រយ័ត្ននូវប្រតិកម្មនៅក្នុងតំបន់ពីប្រទេសអារ៉ាប់ លោកថាគ្មាននរណាម្នាក់ចង់បានការកើនឡើងនៃភាពតានតឹងនោះទេ ហើយការបង្កើនភាពតានតឹងអាចបំផ្លាញជំហានវិជ្ជមាននៃឆ្នាំថ្មីៗនេះ រួមទាំងទំនាក់ទំនង រវាងអ៊ីរ៉ង់ និងប្រទេសជិតខាង ជាពិសេសអារ៉ាប៊ីសាអូឌីត។

លោក Lavrov បានប្រាប់ទៀតថាបណ្តាប្រទេសអារ៉ាប់កំពុងផ្ញើសារទៅកាន់អាម៉េរិកអំពាវនាវឱ្យមានការអត់ធ្មត់ និងការស្វែងរកកិច្ចព្រមព្រៀងមួយដែលនឹងមិនរំលោភលើសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ និងធានាថាអ៊ីរ៉ង់អាចមានកម្មវិធីបង្កើនថាមពលនុយក្លេអ៊ែរដោយសន្តិភាពមិនមានការគំរាមគំហែងណាមួយឡើយ៕

Khcct banner

អត្ថបទទាក់ទង