ភ្នំពេញ៖សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៨ កុម្ភៈនេះ បានរូបថតមួយសន្លឹកដែលលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី បង្ហោះរំលឹកខួប ១០ឆ្នាំនៃការប្រជុំអាស៊ាន-អាម៉េរិក (17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ។
បើតាមសម្តេច ហ៊ុន សែន ថ្លែងថា "ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម លី សៀវឡុងជាអ្នកថតនិងបង្ហោះលើ គណនី Facebook របស់គាត់។និយាយតាមត្រង់ពេលនោះមេដឹកនាំ អាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។ ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តមថោង លន់(ឡាវ)អាយុច្រើនជាងគេ"
ជាមួយគ្នានោះ សម្តេច ប្រធានព្រឹទ្ធសភាកម្ពុជា បាន ផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូប និង សូមអរគុណលោក លី សៀវឡុងដែលបានចែករំលែករូបថតនេះ៕