681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ផ្ញើសារជូនពរលោក ស៉ី ជីនពីង នាឱកាសចូលឆ្នាំចិន និងអរគុណចិនដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្តាំ៖ លោក ស៉ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន។

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៥ កុម្ភៈនេះ បានផ្ញើសារលិខិតជូនពរ លោក ស៉ី ជីនពីង (Xi Jinping) ប្រធានាធិបតី និងជាអគ្គលេខាធិការគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដ៏រីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។ក្នុងសារនោះ សម្តេចបានអរគុណដល់មហាអំណាចចិន ដែលបាននិងកំពុងគាំទ្រឥតងាករេ និងផ្តល់ជំនួយមិនអាចកាត់ថ្លៃបាន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

យោងតាមសារលិខិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ដែលត្រូវបានលើកកម្ពស់តាមរយៈទំនុកចិត្ត នយោបាយដ៏ជ្រាលជ្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ខ្លាំងក្លា ការផ្លាស់ប្ដូរវប្បធម៌ដ៏រស់រវើក និង ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ។ 

បើតាមសម្តេច ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា កម្ពុជា និងចិន នឹងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងមិត្តភាពដែកថែប និង លើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រទៅកាន់កម្រិតថ្មីមួយទៀត នឹងរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុង យុគសម័យថ្មី ដើម្បីរួមចំណែកដល់វិបុលភាពរួម ស្ថិរភាពក្នុងតំបន់ និងសន្តិភាពយូរអង្វែង។

សម្តេច ហ៊ុន ម៉ាណែត បានសម្ដែងអំណរគុណចិន ដែលបាននិងកំពុងគាំទ្រឥតងាករេ និង ផ្តល់ជំនួយមិនអាចកាត់ថ្លៃបាន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា  ហើយកម្ពុជា និងចិន កំពង់បន្តធ្វើឱ្យ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ និងពង្រឹងចំណងមិត្តភាពជិតស្និទ្ធរបស់យើងបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង