681 ezgif.com resize
Swift cc time

ចិនប្រាប់ឱ្យជប៉ុនគោរពនូវកិច្ចព្រមព្រៀងនេសាទ«ចិន-ជប៉ុន»ក្រោយពីមានការរឹបអូសទូកនេសាទចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian

ចិន៖ ប្រទេសចិនជំរុញឱ្យប្រទេសជប៉ុនគោរពតាមកិច្ចព្រមព្រៀងនេសាទចិន-ជប៉ុនដែលបានចុះហត្ថលេខាងជាមួយគ្នាកាលពីកន្លងមក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីមានការរឹបអូសទូកនេសាទចិនកាលពីម្សិលមិញថា រដ្ឋាភិបាលចិនតែងតែស្នើសុំឱ្យអ្នកនេសាទចិនធ្វើប្រតិបត្តិការស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយប្រទេសចិនការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទយ៉ាងរឹងមាំ ហើយចិនក៏បានត្រៀមឆ្លើយតបទៅនឹងការស៊ើបអង្កេតទាក់ទងនឹងការទាមទាររបស់ជប៉ុនដូចគ្នា។

បើតាមលោក Lin Jian ពេលនេះអគ្គកុងស៊ុលចិនប្រចាំទីក្រុង Fukuoka កំពុងជួយសម្របសម្រួលក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់សមាជិកនាវិកចិនដែលពាក់ព័ន្ធត្រូវបានជប៉ុនចាប់ខ្លួន លោកបន្ថែមទៀតថា ប្រទេសចិនសង្ឃឹមថាភាគីជប៉ុននឹងគោរពតាមកិច្ចព្រមព្រៀងនេសាទចិន-ជប៉ុនយ៉ាងតឹងរ៉ឹង ធានាការអនុវត្តច្បាប់ដោយមិនលំអៀង និងការពារសុវត្ថិភាពរបស់នាវិកចិន និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។

នាវាល្បាតនេសាទជប៉ុន "Hakuo Maru" (ឆ្វេង) និងនាវានេសាទចិន (ស្តាំ) កំពុងធ្វើដំណើរនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននៅឆ្នេរសមុទ្រខេត្ត Nagasaki មុនពេលឃាត់ខ្លួនក្រុមនាវិក។ រូបភាព៖ AFP

គួររម្លឹកថាអាជ្ញាធរជប៉ុនបានប្រកាសកាលពីព្រឹកថ្ងៃសុក្រទី ១៣ ខែ កុម្ភៈនេះថា អាជ្ញាធរជប៉ុនបានរឹបអូសទូកនេសាទចិនមួយគ្រឿង និងចាប់ខ្លួនប្រធានក្រុមនៅលើទូក ដោយការចាប់ខ្លួនប្រធានក្រុមទូកនេសាទរបស់ចិននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរជប៉ុនបានបញ្ជាឱ្យទូកនេសាទរបស់ចិនធ្វើការឈប់សម្រាប់ការត្រួតពិនិត្យដោយមន្រ្តីរបស់ជប៉ុន ប៉ុន្តែទូកនេសាទចិនមិនបានគោរពតាម ហើយបានរត់គេចខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរជប៉ុនដដែល ហេតុការណ៍នេះបានកើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុននៅឯនាយសមុទ្រខេត្ត ណាហ្គាសាគី ចម្ងាយ ១៦៥ គីឡូម៉ែត្រភាគនិរតីនៃកោះ Meshima ដោយការចាប់ខ្លួននោះមានសមាជិកនៅលើទូកសរុបចំនួន ១១ នាក់នៅលើនោះ ហើយប្រធានក្រុមត្រូវបានចាប់ខ្លួនដោយអាជ្ញាធរជប៉ុនទូកនេសាទនេះត្រូវបានពិពណ៌នាថាជាប្រភេទទូកនេសាទសំណាញ់ខ្លាដែលដែលប្រើសម្រាប់ចាប់ត្រីដូចជាត្រីម៉ាការ៉ែល និងត្រីម៉ាការ៉ែលសេះ៕

Khcct banner

អត្ថបទទាក់ទង