Img 1426
Swift cc time

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងពង្រឹងការ«តភ្ជាប់ដឹកជញ្ជូន» សម្រួលពាណិជ្ជកម្មរួមគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

អាត់តាពួរ៖ ខេត្តរតនគីរីនៃប្រទេសកម្ពុជា និងខេត្តអាត់តាពួរ ភាគខាងត្បូងប្រទេសឡាវ នាថ្ងៃទី១៣ កុម្ភៈ បានសម្រេចចុះកិច្ចព្រមព្រៀង ពង្រឹងទំនាក់ទំនងផ្នែកតភ្ជាប់ដឹកជញ្ជូន ដើម្បីកែលម្អប្រសិទ្ធភាពដឹកជញ្ជូន និងបណ្តាញភស្តុភាររវាងកម្ពុជា និងឡាវ។

កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ដោយបានផ្តោតលើចំណុចជាក់លាក់តាមបណ្តោយព្រំដែន ដែលនឹងត្រូវអភិវឌ្ឍរួមគ្នា។ ភាគីទាំងពីរ នឹងធ្វើការសិក្សាអំពីលទ្ធភាព និងការស្ទង់មតិមួយចំនួនដើម្បីសាងសង់ផ្លូវ និងតំបន់ព្រំដែន ដែលនឹងផ្តល់សារៈប្រយោជន៍សម្រាប់ការសម្រួលពាណិជ្ជកម្ម និងការធ្វើដំណើររវាងកម្ពុជា និងឡាវ។ បន្ថែមពីនេះ កម្ពុជា-ឡាវ បានសម្រេចបង្កើតក្រុមបច្ចេកទេសរួមគ្នា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងទាំងនេះ និងធានាបាននូវការទំនាក់ទំនងជាប្រចាំរវាងខេត្តទាំងពីរ។

គោលដៅរួមនៃគម្រោងនេះ ដើម្បីកែលម្អប្រសិទ្ធភាពដឹកជញ្ជូន បណ្តាញភស្តុភារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឺមនឹងនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់ ដើម្បីបន្តជំរុញកិច្ចព្រមព្រៀងនេះ តាមរយៈកំណត់កាលបរិច្ឆេទ និងទីតាំងដែលនឹងត្រូវអភិវឌ្ឍន៍។

គួរបញ្ជាក់ថា ខេត្តអាត់តាពួរ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់ខេត្តរតនគីរីប្រហែល ១៦៥ គីឡូម៉ែត្រ និងផ្សារភ្ជាប់ផ្នែកខ្លះជាមូយខេត្តស្ទឹងត្រែង។ កម្ពុជា និងឡាវ តភ្ជាប់ព្រំដែនគ្នាពោពេញដោយតំបន់ភ្នំ និងព្រៃឈើ ដែលមានប្រវែងសរុបប្រមាណ ៥៥០ គីឡូម៉ែត្រ៕

Khcct banner

អត្ថបទទាក់ទង