681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបត្ថម្ភ«អគារសាលាមេត្ដយ្យសិក្សា»១ខ្នង នៅសាលាបឋមសិក្សាក្បិល ក្នុងខេត្តកំពង់ធំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ នៅថ្ងៃទី១៣ ខែកុម្ភៈ បានឧបត្ថម្ភអគារសាលាមេត្ដយ្យសិក្សា ១ខ្នង មាន២បន្ទប់ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្បិល ស្ថិតក្នុងភូមិក្បិល ឃុំសារនគរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។

យោតាមការបង្ហោះលើបណ្ដាញសង្គមរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក គង់ កៃដូ នាយករងខុទ្ទកាល័យក្រសួងមហាផ្ទៃ និងក្រុមការងារ តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានជួបសំណេះសំណាល និងចែកសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាក្បិល ក្នុងឱកាស«ទិវាបុណ្យនៃក្ដីស្រលាញ់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភអគារសាលាមេត្ដយ្យសិក្សា ចំនួន ១ខ្នង មាន ២បន្ទប់ សម្រាប់សិស្សានុសិស្សរៀនសូត្រ ក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕


Khcct banner

អត្ថបទទាក់ទង