681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលបានប្រមាណជាង ៧០ លានដុល្លារ ពីការនាំចេញអង្ករជាង ១១ម៉ឺនតោន ក្នុងខែមករា ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១ខែ នៃឆ្នាំ២០២៦ កម្ពុជាបានសម្រេចការនាំចេញអង្ករចំនួន ១១៥ ៧៨៤ តោន គិតជាទឹកប្រាក់បានចំនួន ៧០.៩៣ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៥ ដោយក្រុមហ៊ុននាំចេញចំនួន ៥០ក្រុមហ៊ុន។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងចំណោមគោលដៅទាំង៤៥ កម្ពុជាបាននាំចេញអង្ករចំនួន ៤២ ០៩៧ តោន ទៅ៥ប្រទេសសមាជិកអាស៊ាន ដែលគិតជាទឹកប្រាក់មានចំនួន ១៨.៧៨ លានដុល្លារ, ប្រទេសចិន និងតំបន់ស្វយ័តចំនួន ២៥ ៤១៦ តោន គិតជាទឹកប្រាក់មានចំនួន ១៦.៧៥ លានដុល្លារ, ២៨ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ៣៨ ១៥៦ តោន គិតជាទឹកប្រាកើមានចំនួន ២៦.៥៣ លានដុល្លារ, និង១៤ប្រទេសផ្សេងៗទៀត អាហ្រ្វិក មជ្ឈឹមបូព៌ា។ល។ ចំនួន ១០ ១១៥ តោន គិតជាទឹកប្រាក់មានចំនួន ៨.៨៧ លានដុល្លារ។

ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូបគ្រប់ប្រភេទ ៦៦.៣១%, អង្ករសគ្រាប់វែង ០.១១%, អង្ករចំហុយ ១.៥៥%, អង្ករសរីរាង្គ ០.៨៥%, អង្ករបាក់គ្រប់ប្រភេទ ២៥.៩៤%, និងអង្ករផ្សេងៗទៀត ៥.២៤%។

ជាមួយគ្នានេះ របាយការណ៍ក៏បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៣២២ ៤៨៨ តោន គិតជាទឹកប្រាក់មានចំនួន ៧២.៥៦ លានដុល្លារ៕

Khcct banner

អត្ថបទទាក់ទង