681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ផ្ញើសារជូនពរលោក ស៉ី ជីនពីង នាឱកាសចូលឆ្នាំចិន និងសង្ឃឹមទំនាក់ទំនងកម្ពុជា-ចិនកាន់តែរឹងមាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១២ កុម្ភៈនេះ បានផ្ញើសារលិខិតជូនពរលោក ស៉ី ជីនពីង (Xi Jinping) ប្រធានាធិបតី និងជាអគ្គលេខាធិការគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដ៏រីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។ក្នុងសារនោះ សម្តេចបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំ នឹងនាំមកនូវភាពរុងរឿងដល់មិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

យោងតាមសារលិខិតផ្ញើជូនទៅកាន់លោក ស៊ី ជីនពីង សម្តច ហ៊ុន សែន បានបង្ហាញជឿជាក់ថា ឆ្នាំថ្មី ឆ្នាំមមីនេះ នឹងនាំមកនូវភាពរុងរឿងដល់មិត្តភាពដែកថែបរវាងប្រទេស រដ្ឋាភិបាល បក្ស និង ប្រជាជនយើងទាំងពីរ និងផ្តល់នូវកម្លាំងជំរុញថ្មីដល់កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈដែលយើងកំពុងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

សម្តេច ហ៊ុន សែន បានបួងសួងឆ្នាំថ្មីនេះនាំមកជូន លោក ស៊ី នូវសុខភាពល្អ សុភមង្គល និងជោគជ័យកាន់តែធំធេងថែម ទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ លោក និងជនរួមជាតិឯកឧត្តមនូវសុខុមាលភាព និង វិបុលភាពបន្ថែមទៀត។

Khcct banner

អត្ថបទទាក់ទង