681 ezgif.com resize
Swift cc time

តារាសម្តែងកូរ៉េលោក Jung Eun-woo ទទួលមរណភាពក្នុងវ័យ ៣៩ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូរ៉េ៖ តារាសម្តែងកូរ៉េខាងត្បូងលោក Jung Eun-woo ដែលទស្សនិកជនស្គាល់ច្បាស់ក្នុងរឿង Welcome To Waikiki 2 បានទទួលមរណភាពក្នុងវ័យ ៣៩ ឆ្នាំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញ។ ទោះបីជាមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានបញ្ជាក់ ប៉ុន្តែព័ត៌មាននេះបានកើតឡើងបន្ទាប់ពីលោក Jung Eun-woo បានបន្សល់ទុកនូវសារដ៏អាថ៌កំបាំងមួយនៅលើ Instagram កាលពីថ្ងៃទី១០ ខែកុម្ភៈ។ លោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមានរូបតារាល្បីៗដែលបានចែកឋានទៅហើយ ដូចជាលោក Leslie Cheung និងកញ្ញា Amy Winehouse ហើយបានបញ្ចប់ដោយរូបថតរបស់ខ្លួនលោកផ្ទាល់ អមដោយបទចម្រៀង "Back To Black" រួមជាមួយសារអាថ៌កំបាំងដែលអ្នកគាំទ្រជឿថាជាការលាគ្នាទុកជាមុន។នេះបើតាមការចេញផ្សាយរបស់កាសែតCNA ថ្ងៃ១២ កុម្ភៈ។

ក្រោយដំណឺងដ៏សោកសៅនេះ មិត្តភក្តិក្នុងរង្វង់សិល្បៈ និងអ្នកគាំទ្រជាច្រើននាក់ បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់តារាដែលមានសមត្ថភាពរូបនេះ ដែលបានចាប់ផ្តើមអាជីពតាំងពីឆ្នាំ ២០០៦ និងបន្សល់ទុកនូវស្នាដៃចុងក្រោយក្នុងឆ្នាំ ២០២១។

ពិធីបុណ្យសពរបស់លោកត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈនេះ ដោយមានការចូលរួមរំលែកទុក្ខយ៉ាងច្រើនពីសំណាក់មហាជន និងអ្នកគាំទ្រ។

Khcct banner

អត្ថបទទាក់ទង