681 ezgif.com resize
Swift cc time

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចាត់មេធាវីស្រាវជ្រាវសំណុំរឿង និងស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះថ្នាក់ រយ:ពេល៥ឆ្នាំ តែពុំដែលទទួលបានសំណងអ្វីទាំងអស់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទំនាក់ទំនងអញ្ជើញក្រុមគ្រួសារកុមារីរងគ្រោះមកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះថ្នាក់ ដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីរ។ គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះមានរយ:ពេល៥ឆ្នាំ តែកុមារីរងគ្រោះ ពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។

សូមជម្រាបថា កុមារីរងគ្រោះម្នាក់ ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំងពីរ ដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីររបស់កុមារីរងគ្រោះ និងបងប្រុសបង្កើតម្នាក់ទៀតកំពុងដើរលើចិញ្ចើមថ្នល់ ទៅសាលារៀន។ គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះមានរយ:ពេល៥ឆ្នាំ តែកុមារីរងគ្រោះ ពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។

ទទួលបានដំណឹងនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះ មកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះ៕


Khcct banner

អត្ថបទទាក់ទង