ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin នៅថ្ងៃ១០កុម្ភៈ បានព្រមានយ៉ាងធ្ងន់ៗថា កងកម្លាំងបំបែកខ្លួនតៃវ៉ាន់នឹងត្រូវប្រឈមមុខនឹង «គ្រោះមហន្តរាយ» ជាមិនខាន ប្រសិនបើពួកគេហ៊ានប្រកាសឯករាជ្យ និងបង្កើនកម្លាំងយោធា ប្រកាសសង្រ្គាមជាមួយចិន។ ការលើកឡើងនេះ គឺជាការឆ្លើយតបរបស់ចិន ទៅនឹងគំនិតរបស់ភាគីតៃវ៉ាន់ ដែលចង់ "បើកការវាយប្រហារលើកងទ័ពចិនមុន" ប្រសិនបើមានសង្រ្គាមកើតឡើង។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
លោក Jiang បានរិះគន់ថា ក្រុមបំបែកខ្លួនតៃវ៉ាន់កាន់តែមានភាពក្រអឺតក្រទម និងមានគំនិតរវើរវាយមិនទំនង ចាប់តាំងពីការជំរុញឱ្យមានការដាក់ពង្រាយអាវុធ រហូតដល់ការលើកឡើងពីចង់ បើកការវាយប្រហារលើកងទ័ពចិនមុន។ លោកបានសង្កត់ធ្ងន់ថា ក្រោមឥទ្ធិពលនៃកម្លាំងយោធាដ៏ខ្លាំងក្លារបស់កងទ័ពចិន រាល់ការប៉ុនប៉ងបង្កសង្រ្គាមណាមួយនឹងនាំទៅរកលទ្ធផលដ៏មហន្តរាយបំផុត។