681 ezgif.com resize
Swift cc time

អាជីវកម្ម«ជួលរ៉ូបូត»កំពុងផ្ទុះការគាំទ្រខ្លាំងនៅទីក្រុងប៉េកាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ អាជីវកម្មជួលរ៉ូបូត កំពុងតែមានភាពពេញនិយមខ្លាំងនៅទីក្រុងប៉េកាំង ប្រទេសចិន រហូតចំនួននៃការកក់ទុកមុន ពេញអស់រហូតដល់ក្រោយចូលឆ្នាំចិនទើបអាចជួលបន្តបាន។ ម្ចាស់អាជីវកម្មម្នាក់បានឱ្យដឹងថា ឥឡូវនេះរ៉ូបូតមិនត្រឹមតែប្រើក្នុងរោងចក្រនោះទេ ប៉ុន្តែត្រូវបានគេជួលយកទៅជួយលើកម្ហូបក្នុងហាង ធ្វើជាអ្នកនាំភ្ញៀវដើរកម្សាន្ត ឬរាំបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីជប់លៀងផ្សេងៗយ៉ាងរស់រវើក។

ម្ចាស់អាជីវកម្មដដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បន្ថែមទៀតថាសូម្បីតែក្នុងកម្មវិធីលក្ខណៈគ្រួសារ ដូចជាពិធីខួបកំណើត ឬការជួបជុំមិត្តភក្តិ ក៏មានអ្នកជួលរ៉ូបូតយកទៅប្រើប្រាស់កាន់តែច្រើនដែរ ដោយសារតែតម្លៃជួលមានការចុះថោកជាងមុន ដែលធ្វើឱ្យមនុស្សទូទៅមានលទ្ធភាពជួលយកទៅប្រើបានយ៉ាងងាយស្រួល។

តាមទិន្នន័យបានបង្ហាញថា ក្រុមហ៊ុនជួលរ៉ូបូតនៅប្រទេសចិនបានកើនឡើងជិត ៥០% ក្នុងមួយឆ្នាំ។ កំណើននេះបានបង្ហាញថា បច្ចេកវិទ្យារ៉ូបូតកំពុងដើរតួយ៉ាងសំខាន់ និងក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ អ្នកជំនាញជឿជាក់ថា នៅពេលដែលការផ្គត់ផ្គង់រ៉ូបូតមានកាន់តែច្រើន ហើយតម្លៃកាន់តែធូរថ្លៃ នោះយើងនឹងឃើញមានវត្តមានរ៉ូបូតនៅតាមផ្ទះសម្បែងកាន់តែសម្បូរបែបក្នុងពេលឆាប់ៗខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង