681 ezgif.com resize
Swift cc time

ថៃរកឃើញមានការទិញ«សន្លឹកឆ្នោត»ក្នុងការបោះឆ្នោតជាច្រើនករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
គណៈកម្មការរៀបចំការបោះឆ្នោតថៃ

ថៃ៖ គណៈកម្មការរៀបចំការបោះឆ្នោតថៃបានបញ្ជាក់ថាខ្លួនបានទទួលពាក្យបណ្តឹងទាក់ទងនឹងការបោះឆ្នោតចំនួន ១១៣ ករណីចាប់តាំងពីថ្ងៃទី ៨ ខែកុម្ភៈ ដោយមានការទិញសន្លឹកឆ្នោតជាច្រើនក្នុងពេលបោះឆ្នោតកន្លងទៅនេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃសន្យាថានឹងអនុវត្តយ៉ាងតឹងរ៉ឹង និងរហ័ស និងតាមស្វែងរកអ្នកដែលពាក់ព័ន្ធដែលបានបញ្ជាទិញសន្លឹកឆ្នោត។

យោងតាមការប្រកាសរបស់ លោកវរសេនីយ៍ឯក ចាន់នីន ណយលិក (Chanin Noilek) អគ្គលេខាធិការរងនៃការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថាគណៈកម្មការរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងចំនួន ១១៣ ករណីទាក់ទងនឹងការបោះឆ្នោតចាប់តាំងពីថ្ងៃច័ន្ទលោកថា ការទិញសន្លឹកឆ្នោតគឺជាបទល្មើសដែលត្រូវបានរកឃើញញឹកញាប់បំផុត ហើយករណីចំនួន ១០៧ ត្រូវបានទទួលយកជាផ្លូវការសម្រាប់ការស៊ើបអង្កេតរួចហើយ។

លោក ចាន់នីន បញ្ជាក់ទៀតថាឧប្បត្តិហេតុទាំងអស់មិនថាទាក់ទងនឹងការគ្រប់គ្រងការបោះឆ្នោត សន្លឹកឆ្នោតដែលខូច ឬរហែក ការចាប់ខ្លួនជនសង្ស័យ ឬកំហុសបច្ចេកទេសក្នុងការរាយការណ៍អំពីការបោះឆ្នោតនឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់។ លោកបន្ថែមទៀតថា គណៈកម្មការរៀបចំការបោះឆ្នោតបានណែនាំមន្ត្រីឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងគ្រប់ករណីទាំងអស់ ហើយការពិនិត្យឡើងវិញនូវបញ្ហាមិនប្រក្រតីក៏នឹងត្រូវពនិត្យឡើងវិញដូចគ្នា លោកថា ការជំទាស់ចំពោះលទ្ធផលបោះឆ្នោតអាចដាក់ជូនរហូតដល់ ៣០ ថ្ងៃបន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស។

គួររម្លឹកថាលទ្ធផលក្រៅផ្លូវការក្រោយបានរាប់សន្លឹកឆ្នោតបាន ៩៤% នាវាលាម៉ោង០៦:៥០ គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅថៃបានរកឃើញថា

1. គណបក្សភូមិចៃថៃ (មោទនភាពថៃ) ទទួលបានសរុប ១៩៤អាសនៈ (ដឹកនាំដោយ អុនទីន)

2. គណបក្សប្រៈឆាឆុន (ប្រជាជន) ទទួលបានសរុប ១១៦ អាសនៈ (ដឹកនាំដោយ ណាត់ថាផុង រឿងបញ្ញាវុធ)

3. គណបក្សភឿថៃ (ដើម្បីថៃ) ទទួលបានសរុប ៧៦ អាសនៈ (ដឹកនាំដោយលោក យ៉តឆាណាន វង្សសាវ៉ាត)

4. គណបក្សក្លាថាំ (ក្លាធម៌) ទទួលបានសរុប ៥៨ អាសនៈ

5. គណបក្សប្រៈឆាធិប៉ាត់ (ប្រជាធិបតេយ្យ) ទទួលបានសរុប ២២ អាសនៈ

សម្រាប់ Timeline ក្រោយការបោះឆ្នោតនេះគឺ៖

- លទ្ធផលផ្លូវការនឹងត្រូវប្រកាសជាផ្លូវការក្រោយថ្ងៃបោះឆ្នោតមិនលើសពី ៦០ ថ្ងៃ បើសិនជាគ្មានបណ្តឹងតវ៉ាស្មុគស្មាញច្រើននោះ ពោលគឺមិនលើសពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦

- ចន្លោះពីថ្ងៃ ១០ ដល់ ១៦ ខែមេសា សមាជិកសភាតំណាងរាស្រ្តដែលជាប់ឆ្នោតថ្មីត្រូវរាយការណ៍ និងចុះបញ្ជីវត្តមាននៅសភា។

- ប្រជុំសភាលើកដំបូងនឹងធ្វើឡើងនៅក្រោយពីធីបុណ្យសង្រ្កាន្តឆ្នាំថ្មី ដើម្បីបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា និងបង្គំក្រាបទូលស្តេច

- ការបោះឆ្នោតគាំទ្រសមាសភាពគណៈរដ្ឋមន្រ្តីថ្មី និងក្រាបបង្គំទូលតែងតាំងនឹងធ្វើឡើងមិនលើសពីដើមខែឧសភា ឆ្នាំ ២០២៦។

Khcct banner

អត្ថបទទាក់ទង