681 ezgif.com resize
Swift cc time

ទាហានកូរ៉េខាងជើង៖ ខ្ញុំនឹងស្លាប់បើធ្វើមាតុភូមិនិវត្តន៍ខ្ញុំទៅកូរ៉េខាងជើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ទាហានកូរ៉េខាងជើងទាំងពីររូបត្រូវបានអ៊ុយក្រែនចាប់ខ្លួន

សេអ៊ូល៖ អ្នកទោសទាហានកូរ៉េខាងជើងម្នាក់ដែលត្រូវបានអ៊ុយក្រែនធ្វើការចាប់ខ្លួនបាន បានប្រាប់ទីភ្នាក់ងារផ្សព្វផ្សាយ MBC របស់ប្រទេសកូរ៉េខាងត្បូងថារូបគេ និងទាហានកូរ៉េខាងជើងផ្សេងទៀតនឹងត្រូវស្លាប់គេចមិនផុតឡើយប្រសិនបើធ្វើមាតុភូមិនិវត្តន៍ពួកគេត្រឡប់ទៅកូរ៉េខាងជើងវិញ អ្នកទោសសង្រ្គាមដែលមិនត្រូវបានគេបញ្ចេញឈ្មោះរៀបរាប់ទៀតថានៅកូរ៉េខាងជើង ទាហានត្រូវបានបង្រៀនថា ការត្រូវបានចាប់ខ្លួនដោយប្រទេសដទៃកំឡុងពេលសង្រ្គាម និងបញ្ចូនត្រឡប់ទៅប្រទេសកំណើតវិញគឺជាទង្វើក្បត់ជាតិ ហើយត្រូវបានគេបង្ខំឱ្យជ្រើសរើសសេចក្តីស្លាប់ដែលមិនអាចចៀសផុតបាន។

អ្នកទោសសង្រ្គាមមកពីប្រទេសកូរ៉េខាងជើងដែលជួយច្បាំងរុស្ស៊ីប្រឆាំងជាមួយនឹងអ៊ុយក្រែនបានប្រាប់ក្នុងកម្មវិធីស៊ើបអង្កេតរបស់ភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង MBC ថាលោកនឹងគ្មានសង្ឃឹមក្នុងការរស់រានជាមួយទាហានដទៃទៀតឡើយប្រសិនបើត្រូវបានគេចាប់បញ្ចូនត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ។ លោកអះអាងទៀតថាកូរ៉េខាងជើងបានប្រាប់ឲ្យក្រុមទាហានទាំងអស់ត្រូវតែបំផ្ទុះខ្លួនពលីដើម្បីកុំឲ្យគេចាប់ធ្វើជាចំណាប់ខ្មាំងបាន គ្នារបស់ខ្ញុំពួកគេបានបំផ្ទុះខ្លួនស្លាប់អស់ហើយចំណែកខ្ញុំមិនអាចធ្វើបានឡើយ។ ទាហានរូបនេះបង្ហាញពីបំណងប្រាថ្នាយ៉ាងច្បាស់លាស់របស់ខ្លួនក្នុងការបញ្ជូនទៅកូរ៉េខាងត្បូង ហើយមិនត្រូវបញ្ជូនត្រឡប់ទៅកូរ៉េខាងជើងវិញទេ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្នកទោសកូរ៉េខាងជើងត្រូវបានចាត់ទុកថាជាជនជាតិកូរ៉េខាងត្បូងក្រោមការបកស្រាយរដ្ឋធម្មនុញ្ញ ហើយប្រសិនបើពួកគេស្វែងរកសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូង រដ្ឋាភិបាលនឹងទទួលយកពួកគេ និងផ្តល់ការការពារ និងជំនួយផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង