ថៃ៖ លោក Sarayut Jailak អគ្គលេខាធិការគណបក្សប្រជាជន បានប្រកាសនឹងចុះចេញពីតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវ ចំពោះលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះ ដែលមិនសម្រេចតាមការរំពឹងទុក ក្រោយចាញ់សម្លេងឆ្នោតបក្សលោកអនុទីន។ លោកបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាការព្រមព្រៀងផ្ទៃក្នុងទុកជាមុន ហើយវាមិនមែនជាការដើរចេញដោយសារភាពអាក់អន់ចិត្ត ឬការបរាជ័យនោះទេ ប៉ុន្តែគឺជាការបើកផ្លូវឱ្យបុគ្គលដែលមានគំនិតថ្មីៗចូលមកដឹកនាំ ដើម្បីកែប្រែចំណុចខ្សោយរបស់គណបក្សឱ្យទៅជាចំណុចខ្លាំងវិញ។ លោកបញ្ជាក់ថា លោកនឹងដាក់ពាក្យលាឈប់ជាផ្លូវការក្នុងមហាសន្និបាតបក្ស នាពេល ២ ខែខាងមុខ។នេះបើតាមការចេញផ្សាយរបស់កាសែត Khaosod។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៣:៤៧ រសៀល ថ្ងៃ៩កុម្ភៈ លទ្ធផលបឋមក្រៅផ្លូវការ បង្ហាញថា គណបក្សភូមិចៃថៃរបស់លោកអនុទីន បានយកឈ្នះសម្លេងឆ្នោតលេខ១ ដោយទទួលបានអសនៈសរុបចំនួ១៩៣ ខណៈគណបក្សប្រជាជនទទួលបានត្រឹមតែ១១៨ប៉ុណ្ណោះ។ នេះបើតាមគេហទំព័រ The Standard។