681 ezgif.com resize
Swift cc time

កម្ពុជាវ៉ាដាច់តៃវ៉ាន់ ក្លាយជាភ្ញៀវទេសចរសំខាន់របស់វៀតណាមទី៣ បន្ទាប់ពីចិន និង កូរ៉េ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ នៅក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបានវ៉ាដាច់កោះតៃវ៉ាន់ជាលើកដំបូង ក្លាយជាប្រភពទីផ្សារទេសចរណ៍ធំជាងគេលំដាប់ទី៣ របស់ប្រទេសវៀតណាម ជាមួយនឹងចំនួនភ្ញៀវទេសចរដល់ទៅ ២២៣,០០០ នាក់ ដែលកើនឡើងបីដងធៀបនឹងខែធ្នូឆ្នាំមុន។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម កោះតៃវ៉ាន់បានធ្លាក់ពីចំណាត់ថ្នាក់លេខ៣ មកលេខ៦ វិញ ជាមួយនឹងចំនួនភ្ញៀវត្រឹមតែ ១០១,០០០ នាក់។នេះបើតាមការចេញផ្សាយរបស់កាសែតVNExpress International។

អ្នកជំនាញទេសចរណ៍បានសន្និដ្ឋានថា កំណើនដ៏គំហុករបស់ភ្ញៀវទេសចរខ្មែរនេះ គឺដោយសារកត្តាភូមិសាស្ត្រជិតគ្នា តម្លៃធ្វើដំណើរធូរថ្លៃ ការលើកលែងទិដ្ឋាការក្នុងតំបន់អាស៊ាន និងការតភ្ជាប់ជើងហោះហើរយ៉ាងមមាញឹក ដោយក្នុងនោះក្រុមហ៊ុន Air Cambodia បានពង្រីកជើងហោះហើររហូតដល់ ១០ ជើងក្នុងមួយថ្ងៃ ទៅកាន់គោលដៅសំខាន់ៗដូចជា ពីភ្នំពេញ ទៅ Cam Ranh Da Nang និងកោះ Phu Quoc ហើយក៏គ្រោងនឹងបើកខ្សែហោះហើរថ្មីពីសៀមរាប ទៅ Cam Ranh នៅពាក់កណ្តាលឆ្នាំ២០២៦ ផងដែរ។

ក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗវៀតណាម កូរ៉េខាងត្បូងបានវ៉ាដាច់ប្រទេសចិនក្លាយជាប្រភពទេសចរណ៍លេខ១ ជាមួយនឹងចំនួនជិត ៤៩០,០០០ នាក់ ខណៈដែលចិនស្ថិតនៅលេខរៀងទី២ មានចំនួន ៤៦០,០០០ នាក់ រីឯរុស្ស៊ី និងសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ថ្នាក់លេខ៤ និងលេខ៥ បន្ទាប់ពីប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង