681 ezgif.com resize
Swift cc time

NACC ថៃចោទអតីតសមាជិកសភា«បក្សឆ្ពោះទៅមុខ»បំពានក្រមសីលធម៌ក្នុងការចុះហត្ថលេខាព្រាងច្បាប់ប្រមាថព្រះមហាក្សត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ (NACC) នៅថ្ងៃ០៩ កុម្ភៈនេះ បានចោទអតីតសមាជិកសភាថៃចំនួន ៤៤ រូប មកពីអតីតគណបក្សឆ្ពោះទៅមុខ (MOVING FORWARD PARTY) ដែលបច្ចុប្បន្នភាគច្រើនចូលខ្លួនមកបម្រើបក្សថ្មីគឺជាសមាជិកនៃ គណបក្សប្រជាជន NACC ថៃបានចោទអ្នកទាំងនោះថាបានប្រព្រឹត្តកំហុសឆ្គង និងបំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្នើសុំធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហាក្សត្រ) កាលពីឆ្នាំ២០២១។ បច្ចុប្បន្ន សំណុំរឿងនេះត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលថៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ត។

យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃខោស៊ត ប្រសិនបើតុលាការថៃរកឃើញថាបុគ្គលទាំង ៤៤ រូបមានកំហុសមែន បុគ្គលទាំង ៤៤ រូបនេះ អាចប្រឈមនឹងការ ដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត។ ក្នុងចំណោមអ្នកទាំង ៤៤ រូបនេះ ក៏មានអតីតថ្នាក់ដឹកនាំមួយចំនួន រួមទាំងលោក ភីតា ផងដែរ ដែលត្រូវបានកាត់ទោសហាមហាមធ្វើនយោបាយ ១០ ឆ្នាំរួចមកហើយ កាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

គួររំលឹកថា សំណុំរឿងនេះផ្ដើមចេញពីពេលដែលលោក ភីតា លីមចារើនរ៉ាត់ និងសមាជិកបក្សរបស់លោក ដែលបានដាក់ញត្តិធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលតុលាការធម្មនុញ្ញថៃធ្លាប់បានកាត់សេចក្តីថា ជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕

Khcct banner

អត្ថបទទាក់ទង