681 ezgif.com resize
Swift cc time

ក្រសួងការបរទេស បញ្ជាក់ករណីបុគ្គលឈ្មោះ Charlie Tiu Hay Ang ដែលប៉ូលីសហ្វីលីពីនស្វែងរកចាប់ខ្លួន គឺមិនបានស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ឈ្មោះ Charlie Tiu Hay Ang គេស្គាល់ថា Atong Ang ដែលអាជ្ញាធរហ្វីលីពីនស្វែងរកចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណីនោះ មិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ។ យោងតាមរបាយ  ​ការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា មិនមានទិន្នន័យអំពីការចូល ឬចេញរបស់ឈ្មោះ Charlie Tiu Hay Ang នេះ នៅតាមច្រកព្រំដែនអន្តរជាតិណាមួយរបស់កម្ពុជាឡើយ។

សេចក្តីបំភ្លឺនេះ ធ្វើឡើងដើម្បីច្រានចោលនូវរបាយការណ៍នាពេលថ្មីៗនេះរបស់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន ដែលបានលើកឡើងថា ឈ្មោះ Charlie Tiu Hay Ang ប្រហែលជាកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈដែលមន្ត្រីប៉ូលីសហ្វីលីពីនមួយក្រុមត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកចាប់ខ្លួនបុគ្គល រូបនេះ៕

Khcct banner

អត្ថបទទាក់ទង