681 ezgif.com resize
Swift cc time

អាម៉េរិក-អ៊ីរ៉ង់ចរចាគ្នាតែមិនអង្គុយទល់មុខគ្នាជជែក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អូម៉ង់៖ កិច្ចចរចាកម្រិតកំពូលរវាងអាម៉េរិក និងអ៊ីរ៉ង់បានបញ្ចប់ក្នុងជុំទីមួយប្រកបដោយភាពវិជ្ជមានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ដែលបានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់នៅទីក្រុង មូស្កាតបានបញ្ជាក់ថា កិច្ចពិភាក្សាផ្តោតទាំងស្រុងលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកខាងលិចជឿថាអ៊ីរ៉ង់មានគោលបំណងផលិតគ្រាប់បែកបរមាណូពេលនេះកំពុងតែស្ថិតក្នុងដំណាក់ការចរចាវិជ្ជមានរវាងភាគីទាំងពីរ។ លោករំពឹងថានឹងមានការចរចាបន្ថែមទៀតជាមួយសហរដ្ឋអាម៉េរិកដោយលោកជឿថាបរិយាកាសវិជ្ជមានក្នុងអំឡុងពេលចរចានិងមានបន្តទៀតបើទោះបីជាការចរចាដំណាក់កាលទីមួយនេះដោយប្រយោលនៅក្នុងប្រទេសអូម៉ង់ក៏ដោយ ពោលគឺភាគីទាំងពីរនៅប្រជុំបន្ទប់ដាច់ដោយឡែកពីគ្នាហើយឲ្យមន្រ្តីប្រចាំប្រទេសអូម៉ង់ជាអ្នករត់ និងនាំសារនៃខ្លឹមសារទាំងស្រុងដោយមិនបានអង្គុយទល់មុខគ្នានៅជុំទីមួយនេះឡើយ។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Araghchi

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Araghchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថាក្នុងបរិយាកាសវិជ្ជមានខ្លាំង អំណះអំណាងរបស់យើងត្រូវបានផ្លាស់ប្តូរ ហើយទស្សនៈរបស់ភាគីម្ខាងទៀតត្រូវបានចែករំលែកជាមួយយើង លោកថាភាគីទាំងពីរបានយល់ព្រមបន្តការចរចា ប៉ុន្តែយើងនឹងសម្រេចចិត្តលើមធ្យោបាយ និងពេលវេលានៅពេលក្រោយ។ លោកបន្ថែមថាផ្លូវទៅមុខចរចាគ្នានឹងអាស្រ័យលើការពិគ្រោះយោបល់របស់យើងជាមួយរដ្ឋធានីមូស្កាតក្នុងការស្វែងរកកន្លែងប្រជុំម្តងទៀត។ លោកសង្ឃឹមថាអាម៉េរិកនិងចៀសវាងការគំរាមកំហែង និងដាក់សម្ពាធលើអ៊ីរ៉ង់ដើម្បីឱ្យការចរចាអាចបន្តម្តងទៀតក្នុងជុំទី២។

លោក Steve Witkoff  (កណ្តាល) បេសកជនអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងលោក Jared Kushner កូនប្រសាររបស់លោកដូណាល់ត្រាំ (ឆ្វេង) និងមន្រ្តីជាន់ខ្ពស់ប្រទេសអូម៉ង់

គណៈប្រតិភូអាម៉េរិក ដែលដឹកនាំដោយលោក Steve Witkoff បេសកជនអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងលោក Jared Kushner កូនប្រសារដ៏មានឥទ្ធិពលរបស់ប្រធានាធិបតី ដូណាល់ត្រាំ ក៏ចង់ឱ្យការគាំទ្ររបស់អ៊ីរ៉ង់ប្រឆាំងចំពោះក្រុមសកម្មប្រយុទ្ធ កាត់បន្ថយកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន និងដោះស្រាយការប្រព្រឹត្តចំពោះក្រុមបាតុករ។

គួរម្លឹកថាកិច្ចចរចានេះគឺជាកិច្ចចរចាលើកទីមួយរវាងប្រទេសទាំងពីរចាប់តាំងពីសហរដ្ឋអាម៉េរិកបានចូលរួមសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងជាមួយអ៊ីរ៉ង់ក្នុងខែមិថុនាឆ្នាំ ២០២៥ កន្លងទៅជាមួយនឹងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួន ៣ ធំៗ រួមាន Fordow, Natanz និង Isfahan។

Khcct banner

អត្ថបទទាក់ទង