ហ្សាកាតា៖ នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦នេះ ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីចិនបានរៀបចំឡើងដោយជោគជ័យនៅទីស្នាក់ការកណ្តាលអគ្គលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ពិធីនេះត្រូវបានគាំទ្រដោយស្ថានទូតចិនប្រចាំអាស៊ាន ស្ថានទូតម៉ាឡេស៊ីប្រចាំអាស៊ាន និងអគ្គលេខាធិការដ្ឋានអាស៊ាន ដែលរៀបចំដោយការិយាល័យព័ត៌មាននៃរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន និងនាយកដ្ឋានវប្បធម៌ និងទេសចរណ៍នៃតំបន់ស្វយ័តក្វាងស៊ី និងសហការរៀបចំដោយសារព័ត៍មានក្វាងស៊ី រួមមានមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍ក្វាងស៊ី និងក្រុមហ៊ុនឧស្សាហកម្មវប្បធម៌ក្វាងស៊ី។
អ្នកចូលរួមសរុបមានជាង២៥០នាក់ ដែលមកពីប្រទេសសមាជិកអាស៊ានទាំង១១ និងដៃគូខាងក្រៅដូចជារុស្ស៊ី អង់គ្លេស អូស្ត្រាលី កូរ៉េខាងត្បូង ប្រេស៊ីល និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាស៊ាន ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់អាស៊ាន និស្សិតសាកលវិទ្យាល័យ និងតំណាងក្រុមហ៊ុនចិនក្នុងប្រទេសឥណ្ឌូនេស៊ី។
តាមរយៈសារជាវីដេអូអបអរសាទរ លោក កៅ គឹមហួន ដែលជាអគ្គលេខាធិការអាស៊ានបានជូនពរជ័យឆ្នាំថ្មីឆ្នាំមមី ដល់ទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះទទួលបាននូវថាមពលដែលតំណាងអោយសត្វសេះ រត់ទៅមុខពោរពេញទៅដោយក្តីសង្ឃឹម និងសាមគ្គីភាព ជាមួយគ្នា៕