681 ezgif.com resize
Swift cc time

កាសែតអន្តរជាតិ៖ អនុទីន លេងល្បែង«ជាតិនិយម» ទាញយកសន្លឹកឆ្នោត ពីជម្លោះព្រំដែនជាមួយកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ កាសែតអន្តរជាតិ ដ៏ធំ The Strait Times បានរាយការណ៍នៅថ្ងៃ ៦ កុម្ភៈថា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល កំពុងលេងល្បែង «ជាតិនិយម» ទាញយកសម្លេងឆ្នោត ពីពលរដ្ឋថៃ តាមរយៈជម្លោះព្រំដែនជាមួយកម្ពុជា។ ទោះជាយ៉ាងណា ការស្ទង់មតិថៃចុងក្រោយបង្ហាញថា លោក អានុទីន មិនអាចយកឈ្នះប្រជាប្រិយភាព លោក ណាតាផុង រឿងផាន់យ៉ាវុទ្ធ មេដឹកនាំបក្សប្រជាជននោះទេ ដោយសារពលរដ្ឋថៃមួយចំនួនធំហាក់មានការចាប់អារម្មណ៍ខ្លាំងលើការផ្លាស់ប្តូរប្រព័ន្ធដឹកនាំ និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់គណបក្សប្រជាជន ជាជាងគណបក្សរបស់លោក។ យោងតាមការស្ទង់ស្ទង់មតិថៃ លោកណាតាផុង ទទួលបានការគាំទ្រពីពលរដ្ឋថៃ ២៩,០៨% លើសលោក អានុទីន ដែលទទួលបានត្រឹម ២២,២៤%។

នៅក្នុងយុទ្ធនាការបក្សភូមិចៃថៃនៅសួនលុមផេនី លោក អនុទីន បានប្រើប្រាស់វោហារសាស្ត្រវាយប្រហារគូប្រជែងថា មានទំនាក់ទំនងជិតស្និទ្ធនឹងកម្ពុជា តែលោកគឺជាមេដឹកនាំដែលធ្វើគ្រប់យាងដើម្បីប្រយោជន៍ពលរដ្ឋថៃពិតប្រាកដ ដើម្បីទាក់ទាញសំឡេងឆ្នោតពីអ្នកស្នេហាជាតិថៃ។

សូមបញ្ជាក់ថា លោកអានុទីនបានសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ ក្នុងបំណងទាញយកប្រយោជន៍ពីចរន្តជាតិនិយមដែលកើតចេញពីជម្លោះព្រំដែនជាមួយកម្ពុជាកាលពីឆ្នាំ ២០២៥កន្លងទៅ។

Khcct banner

អត្ថបទទាក់ទង