681 ezgif.com resize
Swift cc time

បក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តវៀតណាម បើកកិច្ចប្រជុំជាផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ស្តាំ៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី ៦ កុម្ភៈ ឆ្នាំ២០២៦នេះ។

សមាសភាពសំខាន់ៗនៃគណបក្សប្រជាជនកម្ពុជា គឺមានសម្តេច ហ៊ុន សែន ប្រធានគណបក្ស សម្តេច ហ៊ុន ម៉ាណែត អនុប្រធាន និង សម្តេច ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ចំណែកភាគី បក្សកុម្មុយនីស្តវៀតណាម គឺមាន លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម លោក ត្រាន ថាញ់ ម៉េន ជាប្រធានរដ្ឋសភាវៀតណាម និង លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមប្រភពពីគណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហ ប្រតិបត្តិការ និង ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្ស ទាំងបីឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

ក្នុងប្រជុំនេះ គឺរៀបចំឡើងក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី កិច្ចប្រជុំ ក៏នឹងចូលរួមចំណែកដល់ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង