681 ezgif.com resize
Swift cc time

អាម៉េរិកចង់ចរចាការទូតជាមួយ«អ៊ីរ៉ង់»តែក៏មានជម្រើសយោធាដូចគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt 

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានបញ្ជាក់ថាលោកចង់ចរចាការទូតជាមួយអ៊ីរ៉ង់ ហើយការទូតគឺជាជម្រើសដំបូងបង្អស់សម្រាប់លោកដោះស្រាយបញ្ហាជាមួយគ្នា តែលោកត្រាំក៏បានព្រមានថាប្រសិនបើជម្រើសការទូតមិនបានជោគជ័យដូចការគ្រោងទុកលោកក៏មានជម្រើសទី២នោះទេគឺការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរអំពីកិច្ចចរចានាពេលខាងមុខនេះរវាងអាម៉េរិក និងអ៊ីរ៉ង់។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឆ្លើយសំណួររបស់ក្រុមអ្នកកាសែតនៅពេលសួរអំពីជម្រើស និងជំហរបស់លោកដូណាល់ត្រាំក្នុងការចរចាជាមួយអ៊ីរ៉ង់នៅសប្តាហ៍នេះថាការទូតរបស់ប្រធានាធិបតីតែងតែជាជម្រើសដំបូងរបស់លោកជានិច្ច លោកស្រីថាសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវតែលុបបំបាត់ ហើយនេះគឺជាអ្វីដែលលោកប្រធានាធិបតីចង់បានសម្រេចក្នុងការចរចាជាមួយគ្នា។

លោកស្រី Leavitt បញ្ជាក់ទៀតថាពេលដែលការចរចាកំពុងកើតឡើង ខ្ញុំសូមរំលឹកដល់របបអ៊ីរ៉ង់ថា ប្រធានាធិបតីមានជម្រើសជាច្រើននៅក្នុងការសម្រេចចិត្តរបស់លោក ក្រៅពីការទូត ក្នុងនាមជាមេបញ្ជាការយោធាដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។

គួររម្លឹកថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានចាកចេញទៅកាន់ប្រទេសអូម៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ដើម្បីចរចាជាមួយភាគីអាម៉េរិកនៅថ្ងៃសុក្រនេះ។ អ្នកនាំពាក្យរបស់លោក Abbas Araqchi បានឲ្យដឹងថាទីក្រុងតេអេរ៉ង់នឹងចូលរួមកិច្ចចរចាដោយមានសិទ្ធិអំណាច និងមានគោលបំណងឈានដល់ការយល់ដឹងដោយយុត្តិធម៌ អាចទទួលយកបានទៅវិញទៅមក និងភាពថ្លៃថ្នូរលើបញ្ហានុយក្លេអ៊ែរ ដោយអ៊ីរ៉ង់សង្ឃឹមថាភាគីអាម៉េរិកក៏នឹងចូលរួមក្នុងដំណើរការនេះដោយការទទួលខុសត្រូវ ភាពប្រាកដនិយម។

មីស៊ីល Khorramshahr

លោក Abbas Araqchi ត្រូវបានគេរំពឹងថានឹងជួបជាមួយលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោក ត្រាំ និងលោក Jared Kushner ដែលជាកូនប្រសារ និងជាទីប្រឹក្សារបស់ប្រធានាធិបតីអាម៉េរិកនៅទីក្រុង Muscat ប្រទេសអូម៉ង់។ នៅមុនថ្ងៃចាប់ផ្តើមកិច្ចចរចា ទូរទស្សន៍ Press TV ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា "មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដ៏ទំនើបបំផុតមួយរបស់ប្រទេសអ៊ីរ៉ង់គឺមីស៊ីល Khorramshahr ត្រូវបានដាក់ពង្រាយនៅទីតាំងមីស៊ីលក្រោមដីមួយរបស់កងការពារបដិវត្តន៍ ដោយមីស៊ីលនេះមានចម្ងាយបាញ់បាន ២,០០០គីឡូម៉ែត្រនិងមានសមត្ថភាពផ្ទុកក្បាលគ្រាប់ទម្ងន់ ១,៥០០ គីឡូក្រាម៕

Khcct banner

អត្ថបទទាក់ទង