681 ezgif.com resize
Swift cc time

ទូតអាម៉េរិក៖ កម្ពុជា-អាម៉េរិក បើកទំព័រថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាបន្ទាប់ពីកម្ពុជាបញ្ជាទិញយន្តហោះតម្លៃជាង៣ពាន់លានដុល្លារពីអាម៉េរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កិច្ចព្រមព្រៀង Boeing មានតម្លៃ ៣.២ ពាន់លានដុល្លារ គឺជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ហើយអនុវត្តតាមកិច្ចសន្យានៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជបដិការ ដោយបង្កើតឱកាសការងារ និងជម្រុញសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោកស្រីភារធារី Walker ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។

ក្រុមហ៊ុន Boeing និង ក្រុមហ៊ុន Air Cambodia របស់ប្រទេសកម្ពុជា បានសម្រេចចុះហត្ថលេខាជាផ្លូវការ សម្រាប់ការទិញយន្តហោះ ៧៣៧ MAX ចំនួន១០ គ្រឿង និង មានសិទ្ធិជ្រើសរើសទិញថែម ១០ គ្រឿងទៀត។ពិធីចុះហត្ថលេខានេះ រៀបចំឡើងដោយមានការចូលរួមពី លោក Anjani Sinha ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសសិង្ហបុរី លោក David Fogel ឧបការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា និង លោកស្រីភារធារី Walker តំណាងទូតអាម៉េរិកប្រចាំនៅកម្ពុជា។ពិធីនេះ រៀបចំឡើងនៅពិព័រណ៍អាកាសយានសិង្ហបុរី។

ក្រុមហ៊ុន Boeing មានមោទនភាពជាខ្លាំង ក្នុងការស្វាគមន៍អាកាសចរណ៍ជាតិកម្ពុជា ជាអតិថិជនថ្មីបំផុតនៃត្រកូលយន្តហោះ 737 MAX របស់ខ្លួន ហើយទន្ទឹងរង់ចាំការបង្ហាញខ្លួនយន្តហោះ 737-8 នៅឯព្រះរាជាណាចក្រកម្ពុជា ហើយ ប្តេជ្ញាគាំទ្រការរីកចម្រើនទៅមុខនៃវិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ទាំងមូល ស្របពេលដែលអាកាសចរណ៍ Air Cambodia ពង្រឹងទំនាក់ទំនងនៅទូទាំងទ្វីបអាស៉ី ជាមួយយន្តហោះដែលទិញពី Boeing។

លោកស្រីភារធារី Walker ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃនេះ បានចេញសារអបអរសាទរដល់ក្រុមហ៊ុន Boeing និង Air Cambodia ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។លោកស្រីថា សង្ឃឹមថាកិច្ចសហការនេះ នឹងជួយពង្រឹងឧស្សាហកម្មអាកាសចរណ៍កម្ពុជា និង បើកទ្វារថ្មីសម្រាប់ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង