681 ezgif.com resize
Swift cc time

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បញ្ឈប់បុគ្គលិក«សារព័ត៌មាន»ជាង៣០០នាក់ក្រោយជួបបញ្ហាវិបត្តិចំណូល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ កាសែតសហរដ្ឋអាម៉េរិកដែលមានឈ្មោះល្បីល្បាញ វ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) បានសម្រេចបញ្ឈប់បុគ្គលិកខ្លួនប្រមាណ៣០%នៃចំនួនបុគ្គលិកទាំងអស់របស់ខ្លួនដោយការបញ្ឈប់នោះរួមមានបុគ្គលិកនៅផ្នែកអាជីវកម្ម និងអ្នកកាសែតជាង ៣០០ នាក់ក្នុងចំណោមអ្នកកាសែតប្រហែល ៨០០ នាក់នៅក្នុងបន្ទប់ព័ត៌មាន។ ការបញ្ឈប់របស់កាសែតយក្សអាម៉េរិកនេះក្រោមហេតុផលថាក្រុមហ៊ុនបានខាតបង់ប្រាក់ចំណូលជាច្រើនពេកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមិនបានបំពេញតម្រូវការរបស់អ្នកមិត្តអ្នកអាន។

ផ្អែកតាមការចេញផ្សាយពី The New York Times លោក Matt Murray អតីតនិពន្ធនាយករបស់កាសែតមួយនេះបាននិយាយនៅក្នុងការជជែកគ្នាតាមទូរស័ព្ទមួយនៅព្រឹកថ្ងៃពុធជាមួយបុគ្គលិកបន្ទប់ព័ត៌មានថា ក្រុមហ៊ុនបានខាតបង់ប្រាក់ច្រើនពេកក្នុងរយៈពេលជាយូរឆ្នាំមកនេះ ហើយមិនបានបំពេញតម្រូវការរបស់អ្នកអាន។ បុគ្គលិកដដែលរៀបរាប់ទៀតថាផ្នែកទាំងអស់នឹងរងផលប៉ះពាល់ដូចគ្នាហើយ ការបោះពុម្ពផ្សាយដែលផ្តោតលើព័ត៌មាន និងនយោបាយជាតិ ក៏ដូចជាអាជីវកម្ម និងសុខភាព និងតិចជាងមុនដោយសារតែការបញ្ឈប់ទ្រង់ទ្រាយធំមួយនេះ។

បើតាមលោក Matt Murray ហេតុផលដោយសារតែការបាត់ចំណូលអាចមកពីការប្រកួតប្រជែងគ្នាខ្លាំងពេក ជាពិសេសការរីកចម្រើននៃវិស័យ AI លោកថាចរាចរណ៍ស្វែងរកតាមអ៊ីនធឺណិតមួយផ្នែកជួបបញ្ហាដោយសារតែការកើនឡើងនៃ AI បានបង្កើតហើយមនុស្សងាកស្វែងរកព័ត៌មានតាម AI ដូចច្នេះជាមូលហេតុដែលបណ្តាលឲ្យមានការធ្លាក់ចុះជិតពាក់កណ្តាលនៃចំណូលរបស់ក្រុមហ៊ុនក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

មហាសេដ្ឋីអាម៉េរិកលោក Jeff bezos (បច្ចុប្បន្នក៏ជាថៅកែក្រុមហ៊ុនអនឡាញ AMAZON)

គួររម្លឹកថាកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ត្រូវបានមហាសេដ្ឋីអាម៉េរិកលោក Jeff bezos (បច្ចុប្បន្នក៏ជាថៅកែក្រុមហ៊ុនអនឡាញ AMAZON) លោកបានបញ្ជាទិញកាសែតមួយនេះក្នុងតម្លៃប្រមាណ ២៥០លានដុល្លារអាម៉េរិកពីក្រុមគ្រួសារហ្គ្រាហាំ។ ការកាត់បន្ថយបុគ្គលិកទាំងនេះគឺជាសញ្ញាមួយដែលបង្ហាញថា លោក Jeff Bezos មិនទាន់បានរកឃើញពីរបៀបបង្កើត និងថែរក្សាការបោះពុម្ពផ្សាយដែលរកប្រាក់ចំណេញនៅលើអ៊ីនធឺណិតនៅឡើយទេ កាសែតនេះបានពង្រីកខ្លួនក្នុងរយៈពេលប្រាំបីឆ្នាំដំបូងនៃការគ្រប់គ្រងរបស់លោក ប៉ុន្តែចំណូលក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងគំហុក៕ 

Khcct banner

អត្ថបទទាក់ទង