681 ezgif.com resize
Swift cc time

ចិនដាក់បង្ហាញ«មនុស្សយន្ត«រត់បានល្បឿន១០ម៉ែត្រក្នុងមួយវិនាទី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមអ្នកស្រាវជ្រាវចិនបានបង្កើតនូវសមិទ្ធផលថ្មីដ៏អស្ចារ្យមួយក្នុងវិស័យបច្ចេកវិទ្យា ជាមួយនឹងការដាក់បង្ហាញមនុស្សយន្តដែលមានរូបរាងដូចមនុស្សទាំងស្រុង (full-size humanoid robot) មានសមត្ថភាពអាចរត់ក្នុងល្បឿនរហូតដល់ ១០ ម៉ែត្រក្នុងមួយវិនាទី ដែលល្បឿននេះគឺលឿនជាងសមត្ថភាពរត់របស់មនុស្សទូទៅទៅទៀត។ មនុស្សយន្តនេះត្រូវបានគេដាក់ឈ្មោះថា «Bolt» ដើម្បីជាការផ្ដល់កិត្តិយសដល់កីឡាកររត់ប្រណាំងដ៏ល្បីល្បាញលើពិភពលោកគឺលោក Usain Bolt។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានឲ្យដឹងថា គម្រោងនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវនវានុវត្តន៍មនុស្សយន្តនៃសាកលវិទ្យាល័យ Zhejiang ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Mirror Me និង Kaierda នៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ មនុស្សយន្ត Bolt មានកម្ពស់ ១៧៥ សង់ទីម៉ែត្រ និងទម្ងន់ ៧៥ គីឡូក្រាម ដែលត្រូវបានរចនាឡើងឱ្យមានសមាមាត្ររូបរាងដូចមនុស្ស ដើម្បីសាកល្បងដែនកំណត់នៃចលនាជើងពីរ។

តាមរយៈវីដេអូដែលបង្ហាញដោយ លោក Wang Hongtao ប្រធានវិទ្យាស្ថាន លោកបានសាកល្បងរត់ប្រណាំងជាមួយមនុស្សយន្តនេះនៅលើម៉ាស៊ីនរត់ (treadmill) ជាលទ្ធផលទោះបីជាមនុស្សយន្តមានជំហានខ្លីជាងមនុស្សក៏ដោយ ប៉ុន្តែវាមានល្បឿនជើងញាប់ជាង និងអាចរក្សាលំនឹងបានយ៉ាងល្អ។ លោកបន្ថែមថា គោលដៅចម្បងនៃបច្ចេកវិទ្យានេះ គឺមិនមែនត្រឹមតែដើម្បីបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកសាងមូលដ្ឋានគ្រឹះបច្ចេកវិទ្យាបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង