គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទម្លាយប្រាប់ទីភ្នាក់ងារបារាំង France 24 ថាចាប់តាំងពីពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែ កុម្ភៈឆ្នាំ ២០២២ មកគិតមកដល់ពេលនេះជិត ៤ ឆ្នាំហើយដែលសង្រ្គាមមួយនេះបានអូសបន្លាយ និងមានទាហានអ៊ុយក្រែនប្រមាណ ៥,៥០០០នាក់បានស្លាប់ និងពលីជីវិតក្នុងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន។
ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង France 24 លោក ហ្សេលែនស្គីបានបញ្ជាក់ថាមានទាហានអ៊ុយក្រែនជាច្រើនបានស្លាប់ក្នុងការប្រយុទ្ធគ្នាជាមួយរុស្ស៊ីនៅតាមតំបន់សមភូមិនាៗជាច្រើនចាប់តាំងពីឆ្នាំ ២០២២ មក។លោកថានេះជាចំនួនផ្លូវការទាហានដែលបានស្លាប់ នៅលើសមរភូមិ ចំនួនទាហានដែលត្រូវបានសម្លាប់ រួមមានទាហានអាជីព និងទាហានស្ម័គ្រចិត្ត លោកថាក្នុងចំនួននេះមានទាហានជាច្រើនទៀតបាត់ខ្លួន នឹងគ្មានដំណឹងសោះឡើយ។
យ៉ាងណាមិញតួលេខនេះត្រូវបានជំទាស់ដោយមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យជាច្រើន ដែលប៉ាន់ប្រមាណថាចំនួនពិតប្រាកដនៃទាហានអ៊ុយក្រែនដែលត្រូវបានសម្លាប់គឺខ្ពស់ជាងនេះទៅទៀត ផ្អែកតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ការប៉ាន់ប្រមាណមានចន្លោះពី ១០០,០០០ ទៅ ១៤០,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាលពីដើមឆ្នាំ ២០២២ មក៕