681 ezgif.com resize
Swift cc time

មេដឹកនាំជាន់ខ្ពស់ឡាវ និងវៀតណាម នឹងដឹកដៃគ្នាមកកម្ពុជា ដើម្បីចូលគាល់ព្រះមហាក្សត្រ និងជួបសម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី ៦ កុម្ភៈស្អែកនេះ មេដឹកនាំជាន់ខ្ពស់របស់ បក្សកុម្មុយនីស្តវៀតណាម និង បក្សប្រជាជនបដិវត្តន៍ឡាវ នឹងមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ក្នុងទស្សនកិច្ច មេដឹកនាំវៀតណាម និង ឡាវ នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជួបជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។

ដំណើរទស្សកិច្ចផ្លូវរដ្ឋព្រមគ្នារបស់លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នាពេលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា លោក ថងលូន ស៊ីស៊ីលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ ឡាវ នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ។ចំណែក លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកទស្សនកិច្ច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។មេដឹកនាំទាំងពីរនឹងចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។

ក្រោយមកទៀត មេដឹកនាំជាន់ខ្ពស់ទាំងពីររូប នឹងមានជំនួបកំពូលជាមួយ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយជំនួបនេះ ត្រូវបានរំពឹងថា នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា ឡាវ និង វៀតណាម និង ឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និង ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាអ្នកជិត ខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជន៕

Khcct banner

អត្ថបទទាក់ទង