681 ezgif.com resize
Swift cc time

ពិព័រណ៍ចម្រុះវប្បធម៍ចិន-កម្ពុជា នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៦-៨ កុម្ភៈ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុមយុវជននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងរៀបចំប្រារព្ធកម្មវិធី«រីករាយបុណ្យចូលឆ្នាំចិន២០២៦» ពិព័រណ៍ចម្រុះវប្បធម៍ចិន-កម្ពុជា ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៦-៨ ខែកុម្ភៈ ខាងមុខនេះ។

កម្មវិធី«រីករាយបុណ្យចូលឆ្នាំចិន២០២៦» ពិព័រណ៍ចម្រុះវប្បធម៍ចិន-កម្ពុជា នឹងមានតូបតាំងពិព័ណ៍និងលក់ផលិតផលជាង១០០ ដែលមានទាំងការតាំងពិព័រណ៍លក់ផលិតផល អាហារបែបខ្មែរ ចិន និងសកម្មភាពសិល្បៈវប្បធម៌ចិន ដូចជា ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការបង្ហាយក្បាច់គុណចិន ជាដើម ដើម្បីបង្កើតបរិយាកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឱ្យកាត់តែមានភាពកក់ក្តៅនិងរីករាយ។

កម្មវិធីនេះ ទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលនឹងប្រព្រឹត្តនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា មានរយៈពេលបីថ្ងៃ នឹងចាប់ផ្តើមពីម៉ោង៤រសៀលរហូត ដល់ម៉ោង៨និង៣០នាទីយប់ ដោយប្រជាពលរដ្ឋអាចមកចូលរួមកម្សាន្តដោយសេរី។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងចូលមកដល់ឆាប់ៗនេះ ដោយចាប់ពីថ្ងៃទី ១៦-១៧-១៨-១៩ កុម្ភៈ ។ ពិធីនេះជាឱកាសមួយសម្រាប់បងប្អូនខ្មែរសែស្រឡាញចិនជួបជុំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីនេះ៕


Khcct banner

អត្ថបទទាក់ទង