681 ezgif.com resize
Swift cc time

រុស្ស៊ីបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនចំពេលអាកាសធាតុត្រជាក់ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ រុស្ស៊ីបានបន្តបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតនៅដើមឆ្នាំនេះទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែនដែលបណ្តាលឲ្យរងការខូចខាតយ៉ាងខ្លាំងក្លាចំពេលដែលអាកាសធាតុកំពុងតែត្រជាក់ខ្លាំង ភាគីអ៊ុយក្រែនបានបញ្ជាក់ទៀតថាការវាយប្រហាររបស់រុស្ស៊ីបានកើតឡើងនៅពេលដែលសីតុណ្ហភាពបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់រុស្ស៊ីជាលើកដំបូងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានសម្លាប់ក្មេងជំទង់ពីរនាក់នៅក្នុងទីក្រុង ហ្សាប៉ូរីហ្សៀ ភាគខាងត្បូង និងបំផ្លាញវិមានសង្គ្រាមលោកលើកទី ២ សម័យសូវៀត។

យោងតាមការបញ្ជាក់របស់អ៊ុយក្រែនរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីម្តងទៀតនៅដើមឆ្នាំ ២០២៦ នេះដោយបានបំផ្លាញទីតាំងផ្ទុកថាមពលប្រើប្រាស់របស់ពលរដ្ឋអ៊ុយក្រែននៅក្នុងទីក្រុង ហ្សាប៉ូរីហ្សៀដោយការវាយប្រហាររបស់រុស្ស៊ីបានប៉ះពាល់ដល់មនុស្សរាប់រយរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ និងរស់នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។

អ៊ុយក្រែនបានអះអាងទៀតថាការវាយប្រហារនេះបានកើតឡើងមួយថ្ងៃមុនពេលអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ីត្រូវជួបគ្នាសម្រាប់ជុំទីពីរនៃការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិកនៅទីក្រុង Abu Dhabi។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងដោយថ្កោលទោសការវាយប្រហារនេះថាជាការឆ្លៀតឪកាសដ៏គួរឲ្យស្អប់ចំពេលដែលសីតុណ្ហភាពកំពុងតែត្រជាក់ខ្លាំង៕

Khcct banner

អត្ថបទទាក់ទង