681 ezgif.com resize
Swift cc time

ចិនដាក់ចេញស្ដង់ដារត្រួតពិនិត្យ«មនុស្សយន្ត»រូបរាងដូចមនុស្សកម្រិតខ្ពស់ជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ មជ្ឈមណ្ឌលច្នៃប្រឌិតមនុស្សយន្តក្រុងប៉េកាំង (Beijing Innovation Center of Humanoid Robotics) កាលពីថ្ងៃ៣១ មករា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ស្ដង់ដារត្រួតពិនិត្យមនុស្សយន្តកម្រិតខ្ពស់តាមរយៈកម្មវិធីផលិត និងផ្ទៀងផ្ទាត់សាកល្បងមនុស្សយន្តដំបូងគេបង្អស់នៅក្នុងទីក្រុងប៉េកាំង។ មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយឧបករណ៍ផលិត និងធ្វើតេស្តត្រួតពិនិត្យស្តង់ដារចំនួន ៥០០ ឈុត ដែលមានសមត្ថភាពផលិតមនុស្សយន្តក្នុងដំណាក់កាលសាកល្បងនេះបានរហូតដល់ ៥,០០០ គ្រឿងក្នុងមួយឆ្នាំ ដែលនេះជាការដោះស្រាយបញ្ហាប្រឈមចុងក្រោយក្នុងការនាំយកបច្ចេកវិទ្យាមនុស្សយន្តពីបន្ទប់ពិសោធន៍ មកកាន់ខ្សែសង្វាក់ផលិតកម្មពិតប្រាកដ។ នេះបើតាមការចេញផ្សាយរបស់កាសែតរដ្ឋចិន ថ្ងៃ ០៣ កុម្ភៈ។

លោក Liu Yizhang ប្រធានគម្រោងនេះបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្តូរឧស្សាហកម្មមនុស្សយន្តចិន ពីការផលិតជាគំរូក្នុងកម្រិតតូច ទៅកាន់ការផលិតជាលក្ខណៈទ្រង់ទ្រាយធំសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ នៅក្នុងដំណើរការផលិត មនុស្សយន្តនីមួយៗត្រូវឆ្លងកាត់ការដំឡើងយ៉ាងម៉ត់ចត់ ចាប់ពីផ្នែកដៃ ជើង រហូតដល់ដងខ្លួន តាមស្តង់ដារប្រតិបត្តិការច្បាស់លាស់។ បន្ទាប់ពីការដំឡើងរួចរាល់ មនុស្សយន្តទាំងនោះត្រូវឆ្លងកាត់ការធ្វើតេស្តសមត្ថភាពយ៉ាងតឹងរ៉ឹង ដូចជាការតេស្តថាមពល និងការធ្វើតេស្តភាពធន់ក្នុងរយៈពេលយូរជាដើម៕

Khcct banner

អត្ថបទទាក់ទង