ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី០៣កុម្ភៈបន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤២៨នាក់ (ស្រី៤នាក់) មាន ៨សញ្ជាតិ ចេញពីកម្ពុជា។ ជនបរទេសទាំង៨សញ្ជាតិ រួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា ក្នុងនោះមានជនជាតិចិន(៤០១នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងកម្ពុជា។