681 ezgif.com resize
Swift cc time

អាម៉េរិកបាញ់ទម្លាក់យន្តហោះ«ដ្រូន»របស់អ៊ីរ៉ង់ដែលហោះកៀកនាវាចម្បាំងអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ Shahed-139

អាម៉េរិក៖យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក F-35 បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ Shahed-139 មួយគ្រឿងដែលបានហោះចូលទៅជិតនាវាដឹកយន្តហោះ USS Abraham Lincoln នៅក្នុងសមុទ្រអារ៉ាប់។ នេះបើយោងតាមការបញ្ជាក់របស់បញ្ជាការកណ្តាលសហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃអង្គារ។

អ្នកនាំពាក្យបញ្ជាការកណ្តាលអាម៉េរិក លោកអនុសេនីយ៍ឯក Tim Hawkins បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់បានចូលទៅជិតយ៉ាងនាវាដឹកយន្តហោះដោយមានចេតនាឈ្លានពាន លោកថាការបាញ់ទម្លាក់នេះបានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានរំខាននាវាដឹកទំនិញដែលមានទង់ជាតិសហរដ្ឋអាម៉េរិក និងមាននាវិកអាម៉េរិក ដែលកំពុងធ្វើដំណើរនៅក្នុងច្រកសមុទ្រ Hormuz។

នាវាដឹកយន្តហោះ USS Abraham Lincoln

លោក Hawkins បន្តទៀតថាយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ Shahed-139 ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-35 អាម៉េរិក ពីនាវា USS Abraham Lincoln ដែលកំពុងធ្វើដំណើរប្រហែល 500 ម៉ាយ (៨០០ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់យោធាបានកត់សម្គាល់ថា គ្មានកងទ័ពអាម៉េរិកណាម្នាក់រងរបួសទេ ហើយគ្មានឧបករណ៍របស់សហរដ្ឋអាម៉េរិកណាម្នាក់ត្រូវបានខូចខាតនោះទេ។

យន្តហោះចម្បាំង F-35 អាម៉េរិក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់កំពុងស៊ើបអង្កេត និងតាមដានយ៉ាងដិតដល់លើការវិវន្តន៍របស់កងកម្លាំងសហរដ្ឋអាម៉េរិកក្នុងសមុទ្រអារ៉ាប់។ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ប្រទេសអ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម បានបង្ហោះនៅលើ Telegram របស់ខ្លួនថាយន្តហោះគ្មានមនុស្សបើកអាចផ្ទេររូបភាពដែលវាថតបានត្រឡប់ទៅអ៊ីរ៉ង់វិញដោយជោគជ័យ៕

Khcct banner

អត្ថបទទាក់ទង