681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ចំនួន ៤៧ គម្រោង ក្នុងទុនសរុបជាង ៧០០ លានដុល្លារក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យទេសចរណ៍ចំនួន ៤៧គម្រោង ដែលមានទុនវិនិយោគចំនួន ៧០៨ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានចំនួន ៥ ១៨៦ កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងទាំង៤៧នោះ មានគម្រោងចំនួន៤ ក្នុងទុនវិនិយោគប្រមាណ ១៧៥ លានដុល្លារ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគម្រោងចំនួន ៣៨ផ្សេងទៀត ក្នុងទុនវិនិយោគប្រមាណ ៥០៦ លានដុល្លារ អនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ខណៈគម្រោងវិនិយោគចំនួន ៥ចុងក្រោយ ក្នុងទុនវិនិយោគប្រមាណ ២៧ លានដុល្លារ អនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ ពាន់កន្លែង។ ជាការកត់សម្គាល់ ការចុះបញ្ជីវិនិយោគមានការកើនឡើងចំនួន ២១៦គម្រោង ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

Khcct banner

អត្ថបទទាក់ទង