681 ezgif.com resize
Swift cc time

ចិនបើកការស៊ើបអង្កេតលើ«រដ្ឋមន្ត្រី»ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Wang Xiangxi

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Wang Xiangxi រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ

ចិន៖ លោក Wang Xiangxi រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយគណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ និងគណៈកម្មការត្រួតពិនិត្យជាតិ ចំពោះការរំលោភវិន័យ និងច្បាប់ធ្ងន់ធ្ងរ។

លោក Wang Xiangxi កើតនៅខែសីហា ឆ្នាំ១៩៦២ គឺជាឥស្សរជនលេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មធ្យូងថ្ម និងវិស័យរដ្ឋាភិបាល។លោក Wang ជាជនជាតិដើមនៃ Xiantao ខេត្ត Hubei បានចាប់ផ្តើមអាជីពរបស់លោកនៅក្នុងឧស្សាហកម្មធ្យូងថ្ម បន្ទាប់ពីបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានរ៉ែ Jiaozuo ក្នុងខេត្ត Henan។

នៅឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្ត Hubei របស់បក្សកុម្មុយនិស្តចិន និងជាលេខាធិការនៃគណៈកម្មការកិច្ចការនយោបាយ និងច្បាប់។នៅខែកក្កដា ឆ្នាំ២០២២ លោក Wang ត្រូវបានតែងតាំងជាលេខាធិការនៃគណៈកម្មាធិការបក្សនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ហើយនៅខែកញ្ញា លោកបានក្លាយជារដ្ឋមន្ត្រីជាផ្លូវការ៕

Khcct banner

អត្ថបទទាក់ទង