សៀមរាប៖ ចំណូលដែលទទួលបានពីភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំខែមករា ឆ្នាំ២០២៦ មានចំណូលប្រមាណ ៤ ៥២២ ៧៧៧ ដុល្លារ ជាចំនួនមានការធ្លាក់ចុះប្រមាណ ៣៤,៤៨% បើធៀបនឹងខែ មករា ២០២៥។ នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ។
ក្នុងខែមករា ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយ-ដ្ឋានអង្គរ រួមមាន ភ្ញៀវទេសចរចំនួន ៩៣,៤៩១ នាក់ ធ្លាក់ចុះប្រមាណ៣៦,០៣% និងចំណូលទទួលបានចំនួន ៤ ៥២២ ៧៧៧ ដុល្លារ ធ្លាក់ចុះប្រមាណ៣៤,៤៨%។ នេះបើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២៥។
បើតាមប្រភពដដែល ចំណូលពីការលក់សំបុត្រនៅប្រាសាទកោះកែរ សម្រាប់ខែមករា មានចំនួន ២ ១៦១នាក់ ស្មើនឹង ៣២ ៤១៥ ដុល្លារ ប្រាសាទបេងមាលា មានចំនួន ២ ១០៧នាក់ ស្មើនឹង ២១ ០៧០ដុល្លារ ភ្នំក្បាលស្ពាន ចំនួន ១៥២នាក់ ស្មើនឹង ៧៦០ ដុល្លារ ការលក់សំបុត្រទូក ចំនួនសរុប ៩៤ ០៧១ដុល្លារ ដោយសេវាឈ្នួលទូកសរុប ២ ១០៦ទូក ស្មើនឹង ៤៣ ០១០ដុល្លារ៕