681 ezgif.com resize
Swift cc time

ប្រទេសចិន «បាញ់បង្ហោះរ៉ុក្កែត Long March-2C» ប្រទេសអាល់ហ្សេរីយ៉ាទៅលំហ ជាលើកទី៦២៩ ដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រទេសចិន នៅថ្ងៃ៣១ មករា ម្សិលមិញ បានបាញ់បង្ហោះផ្កាយរណប Remote Sensing របស់ប្រទេសអាល់ហ្សេរីយ៉ា ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ក្នុងតំបន់ភាគពាយព្យនៃប្រទេសចិន។ តាមរយៈការប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-2C ផ្កាយរណបនេះត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីដោយជោគជ័យ កាលពីវេលាម៉ោង ១២:០១ នាទី ម៉ោងទីក្រុងប៉េកាំង ដើម្បីបម្រើឱ្យបេសកកម្មសំខាន់ៗដូចជា ការរៀបចំផែនការប្រើប្រាស់ដីធ្លី ការបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែតចិនCCTV។

គួរឱ្យដឹងផងដែរថា ការបាញ់បង្ហោះលើកនេះ គឺជាបេសកកម្មលើកទី ៦២៩ ហើយសម្រាប់ប្រភេទរ៉ុក្កែត Long March របស់ប្រទេសចិន។

Khcct banner

អត្ថបទទាក់ទង