681 ezgif.com resize
Swift cc time

លោកអនុទីនប្រកាសមិនបើកច្រកព្រំដែនជាមួយកម្ពុជាដាច់ខាត បើខ្លួនឈ្នះឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ លោក អនុទីន ចាន់វីរៈគុល មេដឹកនាំបក្សភូមិចៃថៃ នៅថ្ងៃ៣០មករា បានប្រកាសគោលជំហរយ៉ាងដាច់ខាតលើបញ្ហាអធិបតេយ្យភាពជាតិ ដោយបានបញ្ជាក់ថាបើគណបក្សលោកឈ្នះឆ្នោត លោកនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាជាដាច់ខាត ដរាបណានៅតែមានការគំរាមកំហែងដល់ទឹកដីថៃ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងមិនចុះញ៉មចំពោះសត្រូវឡើយ ហើយនឹងការពារបូរណភាពទឹកដីថៃដោយជីវិត ដើម្បីធានាថាគ្មានបរទេសណាម្នាក់អាចមកបង្គាប់បញ្ជា ឬរំលោភបំពានសិទ្ធិរបស់ជនជាតិថៃបានឡើយ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Standard ក្រៅពីបញ្ហាការពារជាតិ លោក អនុទីន ក៏បានប្តេជ្ញាការពារស្ថាប័នព្រះមហាក្សត្រយ៉ាងដាច់អហង្ការ ដោយប្រកាសថានឹងមិនអនុញ្ញាតឱ្យមានការកែប្រែមាត្រា ១១២ ជាដាច់ខាត ព្រោះលោកយល់ថាការការពារប្រមុខរដ្ឋគឺជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់បំផុត។

សូមបញ្ជាក់ថា លោកបានលើកឡើងសារនេះនៅក្នុងវេទិកាផ្សព្វផ្សាយគោលនយោបាយបក្សដ៏ធំនៅសួនឡុមភិនី ដើម្បីបង្ហាញពីការត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសន្តិសុខជាតិថៃ បើគណបក្សលោកឈ្នះឆ្នោត។ 

Khcct banner

អត្ថបទទាក់ទង