Cc time web banner 054637

រដ្ឋាភិបាលកម្ពុជាលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងការបង់ថ្លៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១ ដែលនឹងត្រូវចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។

យោងតាមការអនុវត្តសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលជុំទី៤ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិតក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចលើកលែងការបង់ថ្លៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១។


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង