681 ezgif.com resize
Swift cc time

ដូណាល់ត្រាំ៖ អង់គ្លេសកំពុងតែស្ថិតក្នុង«គ្រោះថ្នាក់»ចាប់ដៃរកស៊ីជាមួយចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានអះអាងថាអង់គ្លេសពេលនេះកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ក្នុងការចាប់ដៃគ្នាទៅរកស៊ីជាប្រទេសចិន លោកថានេះមិនមែនជាសញ្ញាវិជ្ជមានឡើយ ហើយវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ការរិះគន់របស់លោកដូណាល់ត្រាំនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក គីរ ស្តាមើរ បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងពាំនាំយកអ្នកជំនួញធំៗរបស់អង់គ្លេសប្រមាណជិត ៦០ នាក់ និងប្តេជ្ញាចិត្តក្នុងការពង្រីកការវិនិយោគជាមួយប្រទេសចិន។

ថ្លែងនៅក្នុងការចាក់បញ្ចាំងលើកដំបូងនៃខ្សែភាពយន្តឯកសារអំពីភរិយារបស់លោកគឺលោកស្រី Melania កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មានចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក គីរ ស្តាមើរ ជាសញ្ញាគ្រោះថ្នាក់ក្នុងការធ្វើពាណិជ្ជកម្ម និងរកស៊ីជាមួយប្រទេសចិន។ លោកក៏បានប្រតិកម្មចំពោះកិច្ចព្រមព្រៀងដែលមានគោលបំណងបង្កើនអាជីវកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និងប្រទេសចិន។

គួររម្លឹកថាមានកិច្ចព្រមព្រៀង និងផ្លែផ្កាជាច្រើនពីដំណើរទស្សនកិច្ចរបស់លោក គីរ ស្តាមើរ ទៅកាន់ប្រទេសចិនរួមទាំងកិច្ចព្រមព្រៀងស្តីពីការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការចំពោះជនជាតិអង់គ្លេសទៅលេងប្រទេសចិន និងពន្ធលើស្រាវីស្គីទាប ក៏ដូចជាការវិនិយោគចំនួន ១០.៩ ពាន់លានផោនដោយក្រុមហ៊ុន AstraZeneca ដើម្បីសាងសង់រោងចក្រផលិតនៅក្នុងប្រទេសចិន៕

Khcct banner

អត្ថបទទាក់ទង