681 ezgif.com resize
Swift cc time

វៀតណាមប្រកាសត្រៀមលក្ខណៈការពារ ទប់ស្កាត់ ពីការផ្ទុះមេរោគនីប៉ាស៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី កាលពីថ្ងៃទី ២៨ ខែមករា បានចេញសេចក្តីណែនាំបន្ទាន់មួយទៅកាន់មណ្ឌលសុខភាពទូទាំងប្រទេស ដោយបញ្ជាឱ្យមានការត្រៀមលក្ខណៈ និងវិធានការបង្ការកាន់តែខ្ពស់លើការរីករាលដាលនៃជំងឺនីប៉ាស៍។ ក្រសួងសុខាភិបាលវៀតណាមបានអំពាវនាវឲ្យចាត់វិធានការបន្ទាន់ក្នុងករណីរកឃើញ និងដាក់ឲ្យដាច់ដោយឡែកពីគេជាបន្ទាន់ក្នុងករណីសង្ស័យថាមានឆ្លងមេរោគនីប៉ាស៍តាមរោគសញ្ញា។

អាជ្ញាធរសុខាភិបាលវៀតណាមបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគថ្មីនីប៉ាស៍ដែលជាជំងឺឆ្លងដ៏កាចសាហាវ បន្ទាប់ពីមានការផ្ទុះឡើងនូវករណីថ្មីៗនៅប្រទេសឥណ្ឌា ដោយការសិក្សាកាលពីឆ្នាំ ២០១២ បានរកឃើញអង្គបដិបក្ខ(Anti-bodies) ប្រឆាំងវីរុសនេះលើសត្វប្រចៀវក្នុងប្រទេសវៀតណាមក៏ដោយ ប៉ុន្តែអ្នកជំនាញវេជ្ជសាស្ត្របានបញ្ជាក់ថា នេះមិនមែនជាភស្តុតាងនៃការឆ្លងមេរោគសកម្មនោះទេ(Not Active Transmission) ហើយហានិភ័យនៃការផ្ទុះឡើងក្នុងសហគមន៍នាពេលបច្ចុប្បន្នគឺនៅមានកម្រិតទាបបំផុត ដោយសារវីរុសនេះមិនងាយឆ្លងរីករាលដាលដូចជំងឺកូវីដ-១៩ ឡើយ។

អ្នកជំនាញសុខាភិបាលវៀតណាមបញ្ជាក់ទៀតថា ទោះជាយ៉ាងណា វីរុស នីប៉ាស៍ មានអត្រាស្លាប់ខ្ពស់ចន្លោះពី ៤០% ទៅ ៧៥% និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។អាជ្ញាធរបានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នលើអនាម័យចំណីអាហារ ជាពិសេសការលាងផ្លែឈើឱ្យបានស្អាត និងជៀសវាងការបរិភោគផ្លែឈើដែលមានស្នាមសត្វខាំ ដើម្បីការពារការចម្លងមេរោគពីសត្វមកមនុស្ស។ រោគសញ្ញាដំបូងអាចរួមមានគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត និងឈឺបំពង់ក នឹងឈានទៅដល់ការស្លាប់បាន៕

Khcct banner

អត្ថបទទាក់ទង