681 ezgif.com resize
Swift cc time

ស្កាត់ឆ្លងដែនតាមសមុទ្រជួប«ប្រពន្ធចុង»មិនទាន់ទៅដល់ផងត្រូវបានចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានលួចឆ្លងសមុទ្រខុសច្បាប់ដើម្បីទៅជួបប្រពន្ធទីពីរ (ប្រពន្ធចុង) ដែលមានផ្ទៃពោះនៅឥណ្ឌូនេស៊ី។ កាសែតចិន South China Morning Post បានរាយការណ៍ទៀតថាបុរសដែលត្រូវបានចាប់ខ្លួនមានវ័យ ៤៦ ឆ្នាំមកពីរដ្ឋ ប៉េរ៉ាក់ក្នុងប្រទេសម៉ាឡេស៊ីបានលួចចេញពីប្រទេសខ្លួនតាមផ្លូវទឹកដើម្បីទៅលេងប្រពន្ធទីពីរដែលមានផ្ទៃពោះរបស់លោកដោយមិនឱ្យប្រពន្ធទីមួយរបស់លោកដឹង។ ភ្លាមៗរូបលោកបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងនៅពេលដែលត្រូវបានចាប់ខ្លូន និងលេចធ្លាយដំណឹងដល់ប្រពន្ធដើមរបស់លោក។

តាម South China Morning Post ដដែលបុរសដែលត្រូវបានចាប់ខ្លួននោះជាអ្នកបើកបរឡានដឹកទំនិញ លោកបានប្រាប់ប៉ូលីសថាប្រពន្ធទីពីររបស់ខ្ញុំមានផ្ទៃពោះ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលជាមូលហេតុដែលលោកសម្រេចចិត្តធ្វើដំណើរតាមផ្លូវខុសច្បាប់ទៅកាន់ទីក្រុង មេដាន។ លោកបន្តទៀតថាលោកមិនអាចធ្វើដំណើរតាមផ្លូវអាកាសបានទេ ព្រោះលិខិតឆ្លងដែនរបស់លោកត្រូវបានកាន់កាប់ដោយប្រពន្ធទីមួយ។ លោករៀបរាប់ទៀតថាលោកមិនចង់ឱ្យប្រពន្ធទីមួយរបស់លោកដឹងអំពីអាពាហ៍ពិពាហ៍លើកទីពីររបស់រូបគេទេ តែពេលនេះគ្រប់យ៉ាងត្រូវបានលេចធ្លាយ៕

Khcct banner

អត្ថបទទាក់ទង